ផ្លូវបេតុងប្រវែង២៥០ម៉ែត្រក្នុងឃុំស្រក នឹងលិចរូប រាងនៅពាក់កណ្តាលខែកញ្ញានេះ

អត្ថបទដោយ៖ លោក ភ័ណ្ឌ ប៉ាង

ផ្លូវបេតុងប្រវែង២៥០ម៉ែត្រ អជ្ញាធរឃុំស្រកនឹងដាក់ឲ្យក្រុមហ៊ុន​ដេញថ្លៃ​ថ្ញៃទី២៨ ខែសីហានេះ ដើម្បីចូលរួមកាត់បន្ថយការលំបាក​របស់ប្រជាពលរដ្ឋ ដែលតែងតែជួបប្រទះលំបាកកន្លងមកនេះ​បើតាម​​ការ ឲ្យដឹងពីលោកមេឃុំស្រុក កាលពីថ្ញៃទី២៤ ខែសីហា ឆ្នាំ២០២០។


លោក ស៊ក អ៊ន់ មេឃុំស្រក ស្រុកកំពង់សៀម មានប្រសាសន៍ថា ក្នុងឆ្នាំ២០២០នេះ អាជ្ញាធរឃុំបានធ្វើ ពិភាក្សាគ្នាលើការ​កសាងផ្លូវ​បេតុងមួយខ្សែ មានប្រវែង២៥០ម៉ែត្រ ដែលគម្រោងនេះ​នឹងចាប់​ផ្តើមដាក់ ឲ្យក្រុមហ៊ុនធ្វើការដេញថ្លៃនៅថ្ញៃទី២៨ ខែសីហា នេះ។ លោកបន្តថា ផ្លូវបេតុងដែលមាន២៥០ម៉ែត្រ នឹងធ្វើក្នុងភូមិ​ព្រែកគុយ ហើយសម្រាប់រាល់ការចំណាយ​លើការកសាងផ្លូវ​បេតុង​នេះ គឺប្រើប្រាស់ថវិកា កញ្ចប់ឃុំឆ្នាំ២០២០នេះ។


លោកបន្ថែមថា ហេតុដែលឃុំជ្រើសរើសយកភូមិព្រែកគុយ​ធ្វើជា​បេតុងមុនគេ ដោយសារ ផែនការអភិវឌ្ឍន៍ឃុំ ត្រូវធ្វើឆ្លាស់គ្នា​ម្តង​មួយ​​ឆ្នាំម្តង ដោយកាលពីឆ្នាំ២០១៩ កន្លងទៅឃុំស្រកបាន​ធ្វើ​គ្រួស ក្រហមមួយខ្សែ ក្នុងភូមិតាម៉ៅ មានប្រវែង៣០០០ម៉ែត្រ ដូច្នេះ សម្រាប់គម្រោងអភិវឌ្ឍន៌ឆ្នាំ២០២០នេះ ត្រូវធ្លាក់​ទៅភូមិ​ព្រែកគុយ​​​​​វិញម្តង។

លោកបន្តថា ចំពោះការការអភិវឌ្ឍន៍សូមឲ្យប្រជាពលរដ្ឋមានការ យោគយល់ ពីព្រោះថវិកាដែលទម្លាក់មានកំរិត ម្យ៉ាងទៀត​កំពុង​ប្រឈម​នឹងវិបិត្តជំងឺកូវិដ-១៩ ដែលជាមេរោគកាច​សាហាវ​ថែម​ទៀត។សម្រាប់ផែនការអភិវឌ្ឍន៍ឆ្នាំ២០២១ អាជ្ញាធរឃុំស្រក​មាន​ពីរ​គម្រោង​ដែលនឹងគ្រោងធ្វើជូនប្រជាពលរដ្ឋគឺ គម្រោងទី១ ធ្វើ​ផ្លូវ​​បេតុងជាបន្តទៅទៀត ក្នុងភូមិស្រក និង ទី២ ស្តារប្រឡាយទឹក៕