អត្ថបទដោយ៖លោក ភ័ណ្ឌ ប៉ាង
ប្រជាពលរដ្ឋចំនួន៤ភូមិ ដែលតែងតែទិញទឹកគេប្រើប្រាស់ជាប្រចាំថ្ញៃធ្វើឲ្យពិបាករស់នៅក្នុងជីវភាព គ្រួសារ អាជ្ញាធរឃុំស្រម៉រកំពុងតែពន្លឿនឲ្យក្រុមហ៊ុនរដ្ឋករទឹកស្អាត រួសរាន់តបណ្តាញទឹកស្អាតជូន ប្រជាពលរដ្ឋមិនឲ្យផុតពីខែតុលា ឆ្នាំ២០២០នេះឡើយ។ នេះបើតាមការឲ្យដឹងពីសំណាក់លោកមេឃុំស្រម៉ ។
លោក ឯក គឹមអ៊ន មេឃុំស្រម៉រស្រុកជើងព្រៃខេត្តកំពង់ចាម មានប្រសាសន៌ថា ប្រព័ន្ធទឹកស្អាតស្តើងជ័យ នឹងតភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ ចំនួន៤ភូមិក្នុងឃុំស្រម៉រ នៅខែតុលាឆ្នាំ២០២០ខាងមុខនេះ។ ហើយប្រព័ន្ធទឹកដែលដាក់ចែកជូនប្រជាពលរដ្ឋមាន២ប្រភេទផ្សេងៗគ្នា ទី១ ប្រព័ន្ធទឹកស្អាតចេញពីភូមិស្គន់ឃុំសូទិព្វ បានផ្គត់ផ្តងឲ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងឃុំស្រម៉រ បានចំនួន៤ភូមិ ដូចជាភូមិសង្កែពង,ប្រធាតុ,ត្រពាំងស្នោ និងភូមិស្រម៉។
សម្រាប់ប្រភេទទឹកស្អាតទី២ គឺចេញពីឃុំស្តើងជ័យដែលចាប់តាំងពីខែឧសភា រហូតខែកក្ដដា ប្រព័ន្ធទឹកស្អាតមួយនេះបានតភ្ជាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់បានចំនួន៧ភូមិរួចហើយ មានដូចជាភូមិស្រាមលិច,ស្រាមកើត, ប្រខ្នោរ, ក្រលាញ់, ត្រពាំងស្នោ និងភូមិត្រពាំងត្រាំង ដែលបច្ចុប្បន្នក្រុមរដ្ឋករទឹកបានតភ្ជាប់រួចរាល់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ហើយ ដោយក្នុងមួយគីបមានតំលៃ២៥០០រៀល។
លោកបន្ថែមថា ឃុំស្រម៉នៅសល់ភូមិចំនួន៤ទៀត ដែលសព្វថ្ញៃប្រជាពលរដ្ឋរស់នៅទីនោះកំពុងតែលំបាកគ្នានទឹកស្អាតប្រើប្រាស់ ដោយត្រូវទិញទឹកគេប្រើជាប្រចាំថ្ញៃធ្វើឲ្យគ្រួសារមួយចំនួនជួបប្រទះខ្វះទឹកប្រើដូចជា ភូមិស្រាមអង្គាម, ស្រាមជើង, ត្រពាំងស្មាត និងភូមិថ្មី ដូច្នេះហើយទើបមានការជួបពិភាក្សាគ្នារវាងរដ្ឋករទឹកនិងក្រុមប្រឹក្សាឃុំរួច ពេលនេះក្រុមរដ្ឋករទឹកស្អាតស្តើងជ័យបានសម្រេចដាក់ផែនការតភ្ជាប់បណ្តាញទឹកស្អាតឲ្យប្រជាពលរដ្ឋទាំង៤ភូមិខាងលើ មិនឲ្យផុតពីខែតុលា ឆ្នាំ២០២០នេះទេ៕