មន្ទីរទេសចរណ៍ បានដាក់ការអនុវតន្ត៍ពង្រឹងវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទូទាំងខេត្តកំពង់ចាម

អត្ថបទដោយ៖ ធឹម សារ៉ន

ទន្ទឹមនឹងការសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និង ការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ដែលជាសេវាកម្មគាំទ្រសំខាន់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជា សាធារណជនទូទៅ នឹងមានតម្រូវការក្នុងប្រតិបត្តិការឡើងវិញ មន្ទីរទេសចរណ៍ បានដាក់ការអនុវតន្ត៍ពង្រឹងវិធានសុវត្ថិភាពទេសចរណ៍ ទូទាំងខេត្តកំពង់ចាម។ នេះបើតាមការឲ្យដឹងពីលោក ផុន មករា ឌី អនុវប្រធាន មន្ទីរទេសចរណ៍ ខេត្តកំពង់ចាម។

ឡើងបែបនេះ ក្នុងឱកាស ចូលរួមនៅក្នុងកម្មវិធីសន្ទនាមិតវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាមនាថ្ងៃអង្គារទី២៧ខែមេសា ឆ្នាំ២០២១ លោកបន្តថា ការអនុវត្តន៍កាងារ នេះ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្ដីពីការបញ្ចប់ ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរបណ៏យដ្ឋានទេសចរណ៍ទូទាំងប្រទេស។ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺវឹង១៩ ដែលអាចកើតមានជាយថាហេតុនៅតាមរមណីយដ្ឋាន ទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការពិនិត្យបើកឡើង វិញនូវរមណីយដ្ឋានទេសចរណ៏ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងមូលដ្ឋាន។ មន្ទីរទេសចរណ៍ឲ្យ អនុវត្តវិធានការនៃការធ្វើចម្បីសិកឲ្យបានម៉ត់ចត់ ដោយមិនត្រូវអនុញ្ញាត ឲ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័ក ឬត្រូវផ្តល់សំណាកធ្វើតេស្ដរក ជំងឺកូវីដ ១៩ ចូលទៅកម្សាន្តក្នុងគោលដៅទេសចរណ៍ខាងលើជាដាច់ខាត។

និង ត្រូវអនុវត្តឲ្យបានយ៉ាងខ្លាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺក្លវីដ- ១៩ ពិសេសវិធានការ ការពារគឺពាក់ម៉ាស់ លាងដៃ និង រក្សាតម្ចាតសុវត្ថិភាព និងវិធានការ “៣” គឺកុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កុំចូលទៅ កន្លែងដែលបិទជិតឈឹង នឹងកុំប៉ះពាល់គ្នា ព្រមជាមួយការខិតខំអនុវត្តការគ្រប់គ្រង និងអភិវឌ្ឍពោលដៅ ទេសចរណ៍ក្នុង“ងថ្មី(Now Normal Protocol)” ។


ក្នុងនោះម្ចាស់គ្រប់គ្រង ត្រូវធ្វើការកត់ត្រាភ្ញៀវទេសចរទាំងអស់ ជាពិសេសអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង ពិសេសគ្រប់មូលដ្ឋានទាំងអស់ ត្រូវចុះឈ្មោះបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code ទប់ស្កាត់វីដ១៨ និងតម្រូវឲ្យភ្ញៀវទេសចរត្រូវតែស្ដេនជាដាចទាព មុនចូលទៅក្នុងកន្លែង របស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវរៀបចំនូវការត្រួតពិនិត្យកំដៅ ការបាញ់អាល់កុលសម្លាប់មេរោគ ហើយ ភ្ញៀវទេសចរត្រូវតម្រូវឲ្យពាក់ម៉ាស់ស្របតាមគោលការណ៍សុខាភិបាល។ទន្ទឹមនឹងនេះ ត្រូវ ជំរុញលើកទឹកចិត្តភ្ញៀវទេសចរឲ្យទៅលំហែកម្សាន្តតែជាមួយធម្មជាតិ និងសក្ដានុពលដែលមានក្នុង គោលដៅទេសចរណ៏ខាងលើ ដោយមិនត្រូវរៀបចំឲ្យមានការជួបជុំជាដាច់ខាត។

ចំពោះការជួបជុំជា ក្រុមតូចដែលចាំបាច់ (លក្ខណៈជាក្រុមគ្រួសារផ្ទាល់ នៅក្នុងភោជនីយដ្ឋាន អាហារដ្ឋាន ឬកន្លែងទទួល ទានអាហារដែលមាននៅក្នុងគោលដៅទេសចរណ៏ខាងលើ ក៏ចាំបាច់ត្រូវតែរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានត្រឹមត្រូវ (យ៉ាងតិច ១, ៥ ម៉ែត្រពីគ្នា)។ព្រមជាមួយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូដ១៨ គ្រប់ពេលដៅទេសចរណ៍ខាងលើ ត្រូវ ពង្រឹងគុណភាពលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាពម្ពផលិតផល និងសេវាកម្ម ឲ្យបានសមរម្យ។

លោកបានបន្តែមទៀតថា មន្ទីរទេសចរណ៍មិនត្រូវអនុញ្ញាត ឲ្យគោលដៅ ទេសចរណ៍ខាងលើ បើកដំណើរការជាដាច់ ខាត និងអាចប្រឈមទៅនឹងវិធានការច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺតួវីប១៨ និងជំងឺកាចសាហារ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។