ឯកឧត្តម ហាន កុសល នាំយកអំណោយ​​រាជរដ្ឋាភិបាលផ្តល់ជូនអ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២១ កុម្ភះ នៅស្រុកកងមាស

អត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

ឯកឧត្តម ហាន កុសល តំណាង ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្រ្តីជំនាញសាលាខេត្ត លោក ភោគ សាវុធ អភិបាលស្រុក និងយុវជន ស.ស.យ.ក នាំយកអំណោយជាថវិកាដល់ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះជាណាចក្រកម្ពុជា និងអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្តល់ជូនប្រជាពលរដ្ឋប្រភេទក្រីក្រ១ ចំនួន៩គ្រួសារ ជាប់ពាក់ព័ន្ធក្នុងព្រឹកកាល ២១ កុម្ភះ ដោយប្រយោល ការផ្តល់ជូននេះស្ថិតនៅក្នុងភូមិ កោះតូច ឃុំពាមជីកង ស្រុកកងមាស ដែលធ្វើឡើងនៅវេនាព្រឹក ថ្ងៃសៅរ៍ ទី០៦ ខែមិនា ឆ្នាំ២០២១ ក្នុងឃុំពាមជីកង ស្រុក កងមាស។


ឯកឧត្តម ហាន កុសល អភិបាលរងនៃគណះអភិបាលខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកអំណោយជាថវិកាចំនួន ៣០ម៉ឺនរៀល និងអំណោយជាអង្ករចំនួន៥០គីឡូក្រាម ម៉ាស់ចំនួន២០ របស់រដ្ឋបាលខេត្ត ឆ្លៀតក្នុងឧកាសនោះ ឯកឧត្តម ហាន កុសល បានផ្តើផ្ងើរសួរសុខទុក្ខ ពីឯកឧត្តមអភិបាលខេត្ត និងបានធ្វើការណែនាំឲ្យអ្នកដែលជាប់ពាក់ព័ន្ធដោយប្រយោង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវឧស្សាហរណ៍លាងដៃជាប្រចាំ បើគ្នានការចាំបាច់កុំចេញទៅក្រៅ ពេលចេញក្រៅត្រូវពាក់ម៉ាស់ និងត្រូវនៅគម្លាតគ្នា យ៉ាងទៀត មួយម៉ែត្រ កន្លះ។

ឯកឧត្តម បានអោយដឹងទៀតថា ការនាំយកអំណោយប្រមុខរាជរដ្ឋបាល ផ្តល់ជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាកាយវិកា សប្បុរសធម៍ ដែលយកចិត្តទុក្ខដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ស្របពេលដែលក្នុងពិភពលោក និងប្រទេសកម្ជុជា កំពុងតែប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ ដូច្នេះ ប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធដោយប្រយោល ត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងបើសិនមានករណីសង្ស័យណាមួយត្រូវឆាប់ទៅមណ្ឌលសុខភាព។


សូមបញ្ជាក់ថា ប្រជាពលរដ្ឋប្រភេទក្រីក្រ១ ទាំង៩គ្រួសារ ដែលជាប់ពាក់ព័ន្ធដោយប្រយោលជាមួយនិង ព្រឹកការណ៍២១ កុម្ភះ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន៣០ម៉ឺនរៀល និងអង្ករចំនួន៥០គីឡូក្រាម ម៉ាស់ចំនួន២០ កម្មវិធីផ្តល់ជូននេះ ធ្វើឡើងក្នុងភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។