អត្ថបទដោយ៖ លោក ភ័ណ្ឌ ប៉ាង

ផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង៣៣៦មែត្រ ស្ថិតនៅឃុំស្រងែ នឹងចាក់បេតុងជូនប្រជាពលរដ្ឋ ប្រើប្រាស់នៅខែសីហា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីបង្កលក្ខណះងាយស្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផលផ្សេងៗ ដែលរយះកាលកន្លងមកប្រជាពលរដ្ឋរស់នៅទីនោះតែងតែលើកឡើងពីបញ្ហាផ្លូវលំបាក នេះបើតាមលោក ហ៊ិន អ៊ន មេឃុំស្រងែស្រុកព្រៃឈរ មានប្រសាសន៍ប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នៅថ្ញៃទី០១ ខែមិថុនា ឆ្នាំ២០២០។
លោក ហ៊ិន អ៊ន មានប្រសាសន៍ថា គម្រោងអទិភាពសម្រាប់ប្រជាពលរដ្ឋក្នុងឃុំស្រងែឆ្នាំ២០២០ មានតែផ្លូវបេតុងមួយខ្សែមានប្រវែង ៣៣៦ម៉ែត្រ ឆ្លងកាត់ភូមិតាកុច ហើយរាល់ការចំណាយលើការកសាងផ្លូវបេតុងនេះ គឺប្រើប្រាស់មូលិធិឃុំផ្ទាល់ប្រមាណជាង១៣១លានរៀល។ លោកបានបន្តថា ផ្លូវបេតុងប្រវែង៣៣៦មែត្រនេះ គ្រោងនឹងចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋក្នុងខែសីហាខាងមុខ ដែលធ្វើតភ្ជាប់ពីគម្រោងចាស់ឆ្នាំ២០១៩ មានប្រវែង៧៧៨មែត្រ ឆ្លងកាត់២ភូមិ គឺភូមិសេនសុនជើងនិងត្រពាំងរូង។
លោកបន្ថែមថា ការកសាងផ្លូវបេតុងនេះបែងចែកជាពីរចំណែក ទី១ មូលិធិឃុំមានទឹកប្រាក់២៥៨ លានរៀល និងថវិកាស្រុក មានទឹកប្រាក់៨៧លានរៀល ធ្វើផ្លូវបេតុងបានប្រវែង១៧៨ មែត្រ។
លោកបញ្ជាក់ទៀតថា សម្រាប់ផែនការអភិវឌ្ឍន៌ឆ្នាំ២០២០ ក៏មានថវិកាចំនួន៧លានរៀលដើម្បីធ្វើការជួសជុលផ្លូវខូច គ្រប់ភូមិទាំងអស់ឡើងវិញក្នុងទឹកដីឃុំស្រងែ ដោយសព្វថ្ញៃមានភូមិខ្លះផ្លូវរងការ ខូចខាតដោយសារតែកត្តាទឹកភ្លៀងហូរកាត់ដាច់ផ្លូវ បើកបរគោយន្តប្រើប្រាស់កង់ដែក និង ការដឹកជញ្ជូនលើកទំន្ងង់ជាដើម៕