អត្ថបទដោយ៖លោក ធឹម សារ៉ន

កំពង់ចាម៖ មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានក្រើនរំឭកជាថ្មីទៀតទៅដល់ប្រជាពលរដ្ឋត្រូវតែចេះអនាម័យ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម បានចូលរួមនៅក្នុងកម្មវិធីសន្ទនាមិតនៃវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម ក្រោមប្រធានបទ៖ ការលាងសំអាតដៃនិងការប្រើប្រាស់ម៉ាសឲ្យបានត្រឹមត្រូវ (Covid-19) នាថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២០។

លោកស្រីវេជ្ជបណ្ឌិតបានបន្តថា ដើម្បីការពារទប់ស្កាត់ និងបង្កាការចម្លងជំងឺកូវីដ១៩ ប្រជាពរដ្នគួរតែលាងជម្រះដៃឲ្យបានញឹកញាប់ជាមួយសាប៊ូឱ្យបានស្អាតជាមួយទឹក(ទឹកហូរដូចជាទឹកម៉ាស៊ីន)។ជូតដៃដោយប្រើក្រណាត់ស្អាត ឬកន្សែងដែលប្រើបានតែម្តង។ ប្រសិនបើគ្មានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងតិចណាស់ ៦០%ទៅ៧៥% ភាគរយ ។ ហើយខ្ទប់មាត់ និងច្រមុះ នៅពេលក្អកឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។

លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា ការប្រើប្រាស់ម៉ាសឲ្យបានត្រឹមត្រូវលាងដៃនឹងសាប៊ូឬជែលមុននឹងលើកម៉ាសមកពាក់ពាក់ម៉ាសឱ្យត្រូវទិស ដោយផ្ទៃសទល់ជាប់មុខ ផ្ទៃភ្លីនៅខាងក្រៅ ផ្នត់បែរមកខាងក្រោមថ្ពក់ខ្សែទៅនឹងត្រចៀកទាំងសងខាង រួចទាញម៉ាស់ឱ្យគ្របជិតចង្កាពេលដោះម៉ាសចេញ សូមកុំប៉ះផ្នែកខាងមុខនៃម៉ាសម៉ាសប្រើរួច ត្រូវបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវលាងដៃក្រោយពេលដោះម៉ាស។
លោកស្រីវេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា បានបញ្ជាក់ថា ប្រជាពលរដ្ឋគួរតែបន្តរក្សាអនាម័យហើយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបង្កើននូវការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវនេះ បើទោះបីខេត្តកំពង់ចាមពុំមានអ្នកឆ្លងថ្មីបន្ថែមទៀតក៏ដោយ៕


