ដោយ៖ ភ័ណ្ឌ ប៉ាង
ផ្លូវបេតុងចំនួន២ខ្សែ មានប្រវែង១៥២៥ម៉ែត្រ បានដាក់សម្ភោធឲ្យប្រជាពលរដ្ឋប្រើប្រាស់ចំនួន២ភូមិ ក្នុងឃុំរអាងស្រុកកំពង់សៀមដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នេះបើតាមឲ្យការអោយដឹង ពីសំណាក់លោក ម៉ម រ៉េត សមាជិកក្រុមប្រឹក្សាឃុំរអាង ។
លោក ម៉ម រ៉េត មានប្រសាសន៍ថា កាលពីឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាបានសំរេចសមិទ្ធិផល ផ្លូវបេតុងជូនប្រជាពលរដ្ឋ ចំនួន២ខ្សែ ប្រវែង១៥២៥ម៉ែត្រ ក្នុងនោះមានភូមិទួលរការ និងភូមិប្រសំ។ លោកបានអោយដឹងថា ផ្លូវបេតុងដែលទើបតែធ្វើជូនប្រជាពលរដ្ឋក្នុងភូមិទួលរកា សរុបទាំងអស់មានប្រវែង១២៥១ម៉ែត្រ បែងចែកជាពីរប្រភេទ គឺទី១គម្រោងរបស់ឃុំរអាងមានប្រវែង ៤៨៦ ម៉ែត្រ ចំណាយថវិកាប្រមាណជាង១០៥លានរៀល និង គម្រោងទី២ ស្រុកកំពង់សៀម មានប្រវែង ៧៦៥ ម៉ែត្រ ចំណាយថវិកាប្រមាណជាង២៧៨លានរៀល។
លោក ម៉ម រ៉េត បញ្ជាក់បន្ថែមថា ផ្លូវបេតុងមួយខ្សែទៀតស្ថិតនៅក្នុងភូមិប្រសំ ដែលទើបតែកសាងរួចរួលដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ មានប្រវែងសរុប២៧៤ម៉ែត្រ ហើយក្នុងការស្ថាបនាផ្លូវបេតុងនេះ គឺជាការប្រើប្រាស់ថវិកា ស្រុកកំពង់សៀមទាំងស្រុក ដើម្បីសាងសង់ជូនប្រជាពលរដ្ឋ។
លោកថា មូលហេតុដែលឃុំរអាងជ្រើសរើសយកភូមិទួលរកាធ្វើជាផ្លូវបេតុង ដោយសារ តែស្ថានភាព ទឹកដីនៅនោះគឺជាតំបន់ទឹកជន់លិចរៀងរាល់ឆ្នាំ ដូច្នេះផ្លូវតែងតែរងការខូចខាត ធ្វើឲ្យ ផ្លូវដាច់ លំបាកក្នុងការធ្វើដំណើរ។
លោកបានមអោយដឹងដែរថា សម្រាប់ផែនការអភិវឌ្ឍន៏នៅឆ្នាំ២០២០នេះ អាជ្ញាធរឃុំរអាងនិងធ្វើឲ្យបេតុងជូនប្រជាពលរដ្ឋនៅសេស សល់នៅភូមិទួលរកា ប្រវែងជាង៣០០មែត្រ និងផ្លូវបេតុងបន្តទៅភូមិរអាងលើ មានប្រវែងជាង៤០០ម៉ែត្រ។