ផ្លូវ​បេតុង​១៤៧៥​ម៉ែត្រ នឹង​ចាប់​ផ្តើមធ្វើ​ជូន​ឃុំ​ត្រពាំង​ព្រះ ក្រោយ​ចូលឆ្នាំ​រួច​

​ដោយ ភ័​ណ្ឌ ប៉ាង​

​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ក្នុងចំណោម​២៤​ភូមិ នៃ​ឃុំ​ត្រពាំង​ព្រះ​នឹងមាន​ផ្លូវ​បេតុង​ប្រវែង​១៤៧៥​ម៉ែត្រ ប្រើប្រាស់ ជំនួស​នូវ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ដែល​ប្រជាពលរដ្ឋ​តែងតែ​លើកឡើងថា ពិបាកធ្វើ​ដំណើរ ហ៊ុយ នៅ​រដូវប្រាំង និង រអិល​នៅ​រដូវវស្សា នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ម៉ៅ សេង​ឡុង ជំទប់​ទី​១ ឃុំ​ត្រពាំង​ព្រះ​។​

​លោក ម៉ៅ សេង​ឡុង មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០២០​នេះ ក្រុមប្រឹក្សាឃុំ​បានធ្វើ​ផែនការ​អភិវឌ្ឍ​ន៏ ឆ្នាំ​២០២០ ក្នុងនោះ​តំរូវ​ការដែល​អតិ​ភាព​ជាងគេ​សម្រាប់​ប្រជាពលរដ្ឋ គឺ​ផ្លូវ​បេតុង មាន​ប្រវែង ១៤៧៥ ម៉ែត្រ ឆ្លងកាត់​ចំនួន​ពីរ​ភូមិ គឺ​ភូមិ ចចក និង​ភូមិ​គូរ ហើយ គម្រោង​នេះ នឹង​ចាប់​ផ្តើមធ្វើ​ជូន ប្រជាពលរដ្ឋ​ក្រោយពី​ចូលឆ្នាំ​ខ្មែរ​រួច​។​លោក​បន្តថា ទាក់ទង​និង​ថវិកា​កសាង ផ្លូវ​បេតុង​នេះ មានការ​ចូលរួម ៣​ភា​គ្គី ទីមួយ គឺ​កញ្ចប់​ថវិកា​ឃុំ មាន​ចំនួន​២៩៤ លាន​រៀល ទី​២ ថវិកា​ថ្នាក់ស្រុក​ព្រៃឈរ មាន​ចំនួន​១០០​លាន​រៀល និង​ទី​៣ ថវិកា បដិភាគ​ពី​ប្រជាព​រដ្ឋ​មាន​ចំនួន ខ្លះ​ដែរ​។​

​លោក​ឲ្យ​ដឹង​ទៀតថា មូល​ហេតុដែល​ប្រឹក្សា​ឃុំ​ជ្រើសរើស​ទាំងពីរ​ភូមិ ធ្វើការ​ស្ថាបនា​ផ្លូវ​បេតុង ដោយសារ ភូមិ​ទាំងពីរ​នេះ នៅជាប់​នឹង​គម្រោង​របស់​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ ដែល​គ្រោង​នឹងធ្វើ​ផ្លូវ​កៅស៊ូ ប្រវែង​ជាង​៩​គីឡូ ឆាប់ៗ​នេះ យ៉ាង​ទៀត ស្ថានភាព​ផ្លូវ​ក្នុងភូមិ​ទាំងពីរ​នេះ ខូច​ជាច្រើន​កន្លែង ធ្វើ​ឲ្យ​ពិបាក​ទៅដល់​ការធ្វើ ដំណើរ​សិស្សានុសិស្ស ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​។​

​លោក​បញ្ជាក់​បន្ថែមថា ក្នុង​ឆ្នាំ​២០២០​នេះ ឃុំ​ត្រពាំង​ព្រះ មា​នស​ម្ធិ​តិ​ផល​ជាច្រើន​ដែល​គ្រោង​នឹង ធ្វើ​ជូន​ប្រជាពលរដ្ឋ​ទីមួយ​ផ្លូ​បេតុង​ប្រវែង​១៤៧៥​ម៉ែត្រ ទី​២ គម្រោង​របស់​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​សហការ ជាមួយ​កងវិស្វកម្ម​ស​ម្តេច​តេ​ជោ នឹង សេវា​សង្គម ជួយ​ទៅដល់​ស្ត្រី​មេម៉ាយ ចាស់ជរា​គ្នាន​ទីពឹង ក្មេង កំព្រា និង​ជន​ងាយ​រងគ្រោះ មាន​ទឹកប្រាក់​ប្រមាណ​ជាង​២៨​លាន​រៀល​ផងដែរ​។​