អត្ថបទ៖ ថុង សីហា

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ានី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ដើម្បីចូលរួមជួយបង្កើនកំណើនសេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងខេត្តនេះ ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងជាភាគទុនិក (ម្ចាស់ភាគហ៊ុន) នៃធនាគារ ជីប ម៉ុង លោកឧញ៉ា លាង ឃុន បានលើកឡើងថា វត្តមានធនាគារ ជីប ម៉ុង ក្នុងខេត្តបាត់ដំបង នឹងជួយគាំពារផ្នែកហិរញ្ញវត្ថុដល់ម្ចាស់ក្រុមហ៊ុនផ្សេងៗ សហគ្រាស និងសិប្បកម្ម ពាណិជ្ជករ កសិករ និងពលរដ្ឋទូទៅ ដើម្បីពង្រីកមុខរបររបស់ពួកគេ ជាពិសេសទទួលបានភាពងាយស្រួលក្នុងការធ្វើចរន្តសាច់ប្រាក់ផ្សេងៗ ។

លោកឧញ៉ា លាង ឃុន បានបន្ថែមថា ធនាគារ ជីប ម៉ុង ក៏ប្តេជ្ញាបន្តអភិវឌ្ឍខ្លួនឲ្យក្លាយជាធនាគារឌីជីថល ដើម្បីបម្រើសេវាហិរញ្ញវត្ថុកាន់តែងាយស្រួលជូនដល់អតិថិជនទាំងអស់នៅក្នុងខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ានី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការដាក់ដំណើរការនូវធនាគារ ជីបម៉ុង នៅខេត្តកំពង់ចាម បានបង្ហាញពីការរីកចម្រើននៃវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយឯកឧត្តម ក៏បានជំរុញដល់ធនាគារជីបម៉ុង ត្រូវអនុវត្តតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការសម្របសម្រួលដល់អតិថិជនរបស់ខ្លួន ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់ធនាគារជីបម៉ុង ជួយអភិវឌ្ឍជីវភាពរបស់ពលរដ្ឋក្នុងខេត្តកំពង់ចាម ដែលជាអតិថិជនរបស់ខ្លួន ដើម្បីឲ្យពលរដ្ឋអ្នកខ្ចី និងធនាគារទទួលបានជោគជ័យដូចគ្នា ក្នុងវិស័យការខ្ចីប្រាក់នេះ ។
ការបោះជំហានរបស់ធនាគារ ជីប ម៉ុង មកកាន់ខេត្តកំពង់ចាម ដែលជាសាខាទី០៩ នឹងជួយជំរុញសេដ្ឋកិច្ចក្នុងខេត្តនេះឱ្យកាន់តែរីកចម្រើន តាមរយៈការផ្តល់ជូនពលរដ្ឋក្នុងខេត្តនេះនូវផលិតផល និងសេវាកម្ម ដ៏សម្បូរបែបដូចជា ឥណទានពាណិជ្ជកម្ម ឥណទានផ្ទាល់ខ្លួន បញ្ញើមានអត្រាការប្រាក់ខ្ពស់ ការទូទាត់ ឬធ្វើចរន្តសាច់ប្រាក់ផ្សេងៗតាមកម្មវិធីទូរស័ព្ទ Bank! Bank! ព្រមទាំងភ្នាក់ងារធនាគារ ដែលអាចដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ និងទទួលបានកម្ចីយ៉ាងងាយបំផុត។

គួរបញ្ជាក់ថា ត្រឹមរយៈពេលជាងមួយឆ្នាំតែប៉ុណ្ណោះ ធនាគារ ជីប ម៉ុង បានពង្រីកសាខាបាន០៩ទីតាំង ភ្នាក់ងារធនាគារ៥១ទីតាំង និងគ្រោងពង្រីកភ្នាក់ងារឲ្យបាន៥០០ទីតាំងក្នុងឆ្នាំនេះ ព្រមទាំងម៉ាស៊ីនអេធីអឹម ដាក់ និងដកប្រាក់ជាច្រើនកន្លែងផងដែរ ៕