ស្រុកចំការ លើបើកការដេញថ្លៃ ដើម្បីស្ថាបនាផ្លូវ ៥គម្រោង ដែលជាជំហានអភិវឌ្ឍន៍នៅមូលដ្ឋាន

អត្ថបទ៖ លឹម ប៉ៃលិន

តំណាង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម គឺ​លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត នា​ព្រឹក ថ្ងៃ ទី ១០ ខែកក្កដា ឆ្នាំ ២០២០​នេះ បាន អញ្ជើញ ចូលរួម ក្នុង ការដាក់ ដេញ ថ្លៃ គម្រោង មូលនិធិ ឃុំ ចំនួន ៥​គម្រោង នៅ សាលា ស្រុក ចំការ លើ ដោយ មាន ការ ចូលរួម ពី​កញ្ញា ហាក់ សុ​វី​រ៉ានី អភិបាល រង ស្រុក ចំការ លើ លោក ប្រាក់ ទិ​ត្យ នាយក ទីចាត់ការ ផែនការ និង វិនិយោគ ខេត្ត គណៈកម្មការ ម្ចាស់ លទ្ធកម្ម ព្រមទាំង មន្ត្រី ពាក់ព័ន្ធ និង តំណាង ក្រុម ហ៊ុន អ្នក ទទួល ការ ជា ច្រើន រូប ផង ដែរ ។

​ក្នុង នាម អាជ្ញាធរ ខេត្ត លោក ឡី មិច បាន ថ្លែង អំណរគុណ ដល់ អាជ្ញាធរ ស្រុក ចំការ លើ ដែល បាន រៀបចំ នីតិវិធី នៃ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ របៀបរៀបរយ ល្អ ព្រមទាំង បាន សំណូមពរ ដល់ តំណាង ក្រុម ហ៊ុន ឲ្យ គោរព តាម ក្រមសីលធម៌ របស់ អ្នក ទទួល ការ និង ចូលរួម សហការ ជាមួយ អាជ្ញាធរ ដេ​ី​ម្បី លុបបំបាត់​នូវ ភាព អនាធិបតេយ្យ ដែល បង្ក ឡើង ដោយ ក្រុម ឆ្លៀត ឱកាស មួយ ចំនួន ទៀត ផង​។

​កញ្ញា ហាក់ សុ​វី​រ៉ានី អភិបាល រង ស្រុក ចំការ លើ បាន បញ្ជាក់ ថា គម្រោង ដែល បាន ដាក់ ឲ្យ ដេញ ថ្លៃ នេះ គឺមាន ផ្លូវ ចំនួន ៥​ខ្សែ ដែល ត្រូវ ស្ថាបនា ជូន ប្រជាពលរដ្ឋ ប្រើប្រាស់ ក្នុង នោះ មាន ១-​ឃុំ​ស្ពឺ សាងសង់​ផ្លូវ​បេតុង​អា​មេ ប្រវែង ០.៤១៥ គ​.​ម ទ​ទឺង​៥​ម នៅ​ភូមិ​ស្ពឺ​កើត ភូមិ​ស្ពឺ​លិច និង ភូមិ​ពែង​មាស​ជើង ។
២-​ឃុំ ស្វាយទាប សាងសង់​ផ្លូវ​បេតុង​អា​មេ ប្រវែង ០.៣៣៨​គ​.​ម ទទឹង​៥​ម នៅ​ភូមិ​វា​រី​លិច ភូមិ​វា​រី​កើត និង​ភូមិ​ស្វាយទាប ។
៣-​ឃុំ ល្វា​លេ​ី សាងសង់​ផ្លូវ​បេតុង​អា​មេ ប្រវែង ០.២០០​គ​.​ម ទទឹង​៤​ម នៅ​ភូមិ​ក្រឡែង​កើត និង ភូមិ​ក្រឡែង​លិច ។
៤-​ឃុំ តា​ប្រុក ជួសជុល​ផ្លូវដី ប្រវែង ២.០០​គ​.​ម ទទឹង​៤​ម នៅ​ភូមិ​ផ្លាក ភូមិ​អូរ​តា​សែង ភូមិ​នាង​លើង ។
៥-​ក្នុង ឃុំ តា​ប្រុក ដូច គ្នា សាងសង់​ផ្លូវ​បេតុង​អា​មេ ប្រវែង ០.១០០ គ​.​ម ទទឹង​៥​ម នៅ​ភូមិ​ស្រែប្រាំង ៕​