អត្ថបទ៖ លោក ធឹម សារ៉ន

លោកជំទាវ ទេព រង្សី កាញ្ញារីទ្ធ ប្រធានកិត្តិយស សមាគមនារីក្រសួងព័ត៌មាន និងប្រតិភូអមដំណើរ បានអញ្ជើញចូលរួមពិធីបុណ្យបិណ្ឌវេណទី ៨ និងបាននាំយកតេយ្យទានវត្តុនិងថវិកាទៅប្រគេនដល់ព្រះសង្ឃ នៅវត្តចំនួន២ គីវត្តសុគន្ធារាមពង្រ និងវត្តមហាលាភ ដែលស្តិនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាមនា ព្រឹកថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២០។
ពិធីប្រារព្ធកាន់បិណ្ឌ ធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទដែលសន្មត់ទុកថាជាថ្ងៃបុណ្ឌភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជនប្រុសស្រី ក្មេងចាស់ នាំគ្នាទៅធ្វើបុណ្យ ដោយមានទឹកមុខរីករាយស្រស់ស្រាយពោរពេញ ទៅដោយ ជំនឿជឿជាក់ចំពោះព្រះពុទ្ធសាសនា ព្រះពុទ្ធសាសនា។ ឆ្លៀតក្នុងឱកាសនោះផងដែរលោកជំទាវបានជួយសំណេះសំណាល់ជាមួយប្រជាពលរដ្ន ព្រមទាំងនាំយកថវិកាចែកជូនប្រជាពលរដ្ឋនៅឃុំពង្រជិត៤០០នាក់ និងឃុំមហាលាភជិត៦០០នាក់ ដោយម្នាក់ទទួលបានថវិកាចំនួន២ម៉ឺនរៀល។
លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លង រីករាលដាល នៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខ នឹងការរាត្បាតយ៉ាងខ្លាំង ដោយសារជំងឺដ៏កាចសាហាវមួយនេះ៕





