ឧបនាយក រដ្ឋមន្ត្រី យឹម ឆៃលី និង ថ្នាក់ដឹកនាំ មន្ដ្រីរាជការ​ខេត្តកំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៨ ចំនួន ២ វត្ត ក្នង​ក្រុង​កំពង់ចាម​

អត្ថបទ៖ លឹម ប៉ៃលិន

ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធាន ក្រុមប្រឹក្សា ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្តកំពង់ចាម នា​ព្រឹក ថ្ងៃ ទី ១០ ខែកញ្ញា ឆ្នាំ ២០២០​នេះ បាន អញ្ជើញ ចូលរួម​កាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​សុ​ទស្សនា​រាម​ជ្រោយ​ថ្ម ស្ថិតនៅ ក្នុង សង្កាត់​បឹង​កុក និង​វត្ត បុ​ទុ​ម្ទ​រតន​ដីដុះ ស្ថិតក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដោយមាន​ការ អញ្ជើញ ចូលរួម ពី ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម អ៊ុន ចាន់​ដា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ព្រម​ទាំ​លោកជំទាវ រួមជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ពុទ្ធ​បរិ​ស័ត​ចំណុះជើងវត្ត​ផងដែរ ។

​ក្នុងឱកាស នោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និង ថ្នាក់ ដឹកនាំ ខេត្តកំពង់ចាម បាន អញ្ជើញ អុជ ទាន ធូប បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូនពរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ​សមាជិក​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិក​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ព្រមទាំង​បាន ធ្វើ ពិធី បង្សុកូល ឧទ្ទិស កុសលផល បុណ្យ ដល់ បុព្វការី ជន មាន មាតា បិតា ជីដូន ជីតា ញា តិ្ត ការ ទាំង ៧ សណ្ដាន ដែល បាន ចែក ឋាន ទៅ សូម បាន សោយសុខ ទៅកាន់ ឋាន សុគតិភព កុំបី ភ្លាំងភ្លាត់ ឡើយ ។​

ក្នុង​ពិធី​ឆ្លង​បិណ្ឌ​វេន​ទី​៨​នេះ ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បាន​នាំយក​នូវ​ទេយ្យវត្ថុ និង​បច្ច័យ សម្រាប់​កសាង​ប្រគេន​ដល់​ព្រះសង្ឃ​ទាំ​ពីរ​វត្ត​ព្រមទាំង​បាន​ចូលរួម​រាប់បាត្រ​ផងដែរ​៕​