ផ្លូវ​គ្រួស​ក្រហម ​ជាង​៣៩០០​ម៉ែត្រ ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ឃុំ​ថ្ម​ពូន​ប្រើប្រាស់​ជា​ផ្លូវការ​

ដោយ៖ ភ​ណ្ឌ័​ ប៉ាង

​ផ្លូវ​គ្រួស​ក្រហម​ប្រវែង​៣៩៤០​មែត្រ ចែកចេញជា​៧​ខ្សែ បានដាក់​សម្ភោ​ធ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ បន្ទាប់ពី ប្រជាពលរដ្ឋ​លើកឡើងថា​ពីមុន​ផ្លូវ ទាំងអស់នេះ តែងតែ​ពិបាកធ្វើ​ដំណើរ​ដល់​សិស្សានុសិស្ស លោកតា លោកយាយ នេះ​បើតាម​ការ​អោយដឹងពី​សំណាក់​អាជ្ញាធរ​ឃុំ​ថ្ម​ពូន​។​
​លោក មាស ច​ន្ធូ ជំទប់​ទី​១ ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ឃុំ ថ្ម​ពូន ស្ថាបនា​ផ្លូវ​គ្រួស​ក្រហម មាន​៧​ខ្សែ ឆ្លងកាត់​៥​ភូមិ មាន​ប្រវែង​សរុប​ទាំងអស់​ចំនួន​៣៩៤០​ម៉ែត្រ ក្នុងនោះ​ប្រើប្រាស់​កញ្ចប់​ថវិកា​ឃុំ​សរុប​អស់​ប្រមាណ​១១៣​លាន​រៀល ហើយ​ផ្លូវ​ទាំង​៧​ខ្សែ​នេះ បាន​បើក ដំណើរ​ស្ថាបនា​កាលពី​ខែសីហា ឆ្នាំ​២០១៩ និង​បញ្ចប់​ទៅវិញ​ក្នុង​ខែ វិ​ច្ចការ ឆ្នាំ​២០១៩ ។

លោក​បន្តថា​មូលហេតុ​ដែល​ក្រុមប្រឹក្សាឃុំ​ជ្រើស​រើសយក​៥​ភូមិ​ធ្វើ​ផ្លូវ​គ្រួស​ក្រហម​ដោយសារតែ​ស្ថាន ភាព​ផ្លូវ​ក្នុងភូមិ​ទាំង​៥​ភូមិ មាន​សំបុកមាន់​ច្រើន រលាក់​ស្ទើរ​គ្រប់​ទីកន្លែង និង​ហ៊ុយ​ជាខ្លាំង ធ្វើ​ឲ្យ​រំខាន​ដល់​ការរស់នៅ​ប្រចាំ​ថ្ញៃ​របស់​ប្រជាពលរដ្ឋ​។​

​លោក​បញ្ជាក់​បន្ថែមថា ផ្លូវ​ប្រវែង​៣៩៤០​ម៉ែត្រ ធ្វើ​៥​ភូមិ​គឺ ទី​១​ភូមិ​គោក​កណ្តាល ១៨៣​ម៉ែត្រ ចំណាយ​ថវិកា​៥​លាន​រៀល ទី​២​ភូមិ​អណ្តូង​តា​ពេ​ជ្យ ៦៥០​ម៉ែត្រ ប្រើប្រាស់​ថវិកា​១៨​លាន​រៀល ទី​៣​ភូមិ​ត្រពាំង បឹង ៩៣០​ម៉ែត្រ ប្រើប្រាស់​ថវិកា ២៦​លាន​រៀល ទី​៤​ភូមិ​អណ្តូង​ផ្តៅ ៣១៧​ម៉ែត្រ ប្រើប្រាស់​ថវិកា​អស់ ៩​លាន​រៀល និង​ភូមិ​ទួល​ថ្ម ១៥២០​ម៉ែត្រ ប្រើប្រាស់​ថវិកា​ជាង​៤២​លាន​រៀល ។​

​លោក​បាន​អោយដឹងទៀតថា ក្នុងការ​អនុ​វ​ឌ្ឍ​ន៏​ផ្លូវ​គ្រួស​ក្រហម​ជូន​ប្រជាពលរដ្ឋ កន្លងមក​អាជ្ញាធរ​ជួប​ការលំបាក​ខ្លះ​ដោយមាន​ប្រជា ពលរដ្ឋ​មួយចំនួន​តូច ចង់បាន​ផ្លូវ​ស្អាត​តែ​មិន​ហ៊ាន​លះបង់​ដី​ដើម្បី​ឲ្យ​អាជ្ញាធរ​ធ្វើ​ផ្លូវ​ក៏ប៉ុន្តែ​បញ្ហាលំបាក​នេះ​ត្រូវបាន​ដោះស្រាយ​រួច​រួល​ហើយ​។​លោក​អោយដឹងទៀតថា​ផែនការ​អភិវឌ្ឍ​ន៏​ក្នុង​ឆ្នាំ​២០២០ ខាងមុខ​ដោយ​ថវិកា​ឃុំ​មានការ​កើនឡើង ក្រុម​ប​ប្រឹក្សា​ឃុំ​នឹងធ្វើ​ផ្លូវ បេតុង​ជូន​ប្រជាពលរដ្ឋ ចំនួន​៣​ភូមិ គឺ​ភូមិ ត្រាវ​,​ភូមិ​អណ្តូង​តា​ពេ​ជ្យ និង​ភូមិ​មេ​ម៉ត់​។