ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បើ​កបវេសនកាល ឆ្នាំ សិក្សា ២០២០-២០២១ និងសម្ពោធអគារ ១​ខ្នង នៅវិទ្យាល័យអប់រំពិសេស កំពង់ចាម

អត្ថបទ៖ លឹម ប៉ៃលិន

ឯក ឧ​ត្ត​ម ឧ​ប នាយក រដ្ឋ មន្ដ្រី ហោ ណាំហុង នា​ព្រឹក ថ្ងៃ ទី​១១ ខែមករា ឆ្នាំ ២០២១ បាន​អ​ញ្ជេ​ី​ញ ជា អធិបតី ក្នុង​ពិធី បេ​ី​ក បវេសនកាល ឆ្នាំ សិក្សា ២០២០-២០២១ និង សម្ពោធ អគារ សិក្សា ១​ខ្នង កម្ពស់ ៣​ជាន់ ស្មើ នឹង ១២​បន្ទប់ ដែលជា អំណោយ របស់ មូលនិធិ ហោ ណាំហុង -​បូរី ហោ ផ្តល់ ជូន វិទ្យាល័យ​អប់រំ​ពិសេស កំពង់ចាម ដោយ មាន ការ អញ្ជើញ ចូល រួម ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា និង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រី រាជការ និង សប្បុរសជន នានា ផង ដែរ ។

​ឯក ឧ​ត្ត​ម ឧ​ប នាយក រដ្ឋ មន្ដ្រី ហោ ណាំហុង បាន ថ្លែង ថា ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា និង សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រទេស ជាតិ យើង ទទួល បាន​ជោគជ័យ ក្នុង ការ អភិវឌ្ឍន៍ គ្រប់ វិស័យ មិន ថា នៅ រាជធានី ឬ​នៅ តាម បណ្ដា ខេត្ត -​ក្រុង នោះ ទេ ដោយមាន បរទេស បានទទួល ស្គាល់ ចំពោះ ការ រីកចម្រើន យ៉ាង ឆាប់រហ័ស នេះ ផងដែរ ។

ជាមួយគ្នា នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន កោតសរសើរ និង ថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ បំផុត ចំពោះ លោក នាយក លោក គ្រូ អ្នកគ្រូ ទាំងអស់ ដែល បាន យកចិត្ត ទុកដាក់ ក្នុង ការ ដឹកនាំ សាលា រៀន ក៏ដូចជា ការ បម្រើ ដល់ វិស័យ អប់រំ រហូត ទទួល បាន លទ្ធផល ផ្លែផ្កា ជាទី មោទនៈ នាពេល កន្លង មក ជាពិសេស បាន ចូលរួម ទប់ស្កាត់ ការ រីក​រាលដាល នៃ ជំងឺ កូ​វីដ -១៩ ទៀត ផង ។ ហើយ ឯកឧត្ដម ក៏បាន សំណូមពរ ដល់ អ្នក គ្រប់គ្រង សាលា ក៏ដូចជា លោកគ្រូ អ្នកគ្រូ ទាំងអស់ ឲ្យ ជួយ ថែរក្សា អគារ ថ្មី នេះ ទុក សម្រាប់ ក្មួយៗ ចៅ ៗ ដែល ជា ទំពាំង ស្នង ឫស្សី បាន សិក្សា រៀនសូត្រ រហូត ទទួល បាន ជោគជ័យ ប្រកប ដោយ គុណភាព ផងដែរ ។

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ឲ្យ​ដឹងថា សិស្ស ក្នុង វិទ្យាល័យ អប់រំ ពិសេស សរុប ចំនួន ១៧២​នាក់ ក្នុងនោះ សិស្ស ពិការ ភ្នែក មាន ៥៥​នាក់ និង គ​ផ្ល​ង់ ចំនួន ១១៧​នាក់ ចាប់ ពី ថ្នាក់ បឋម ដល់ វិទ្យាល័យ ដោយ មាន បុគ្គលិក សរុប ចំនួន ៣០​នាក់ ។ និង មាន អគារ សរុប ចំនួន ៧​ខ្នង ស្មើ នឹង ៤១​បន្ទប់ ក្នុង នោះ អគារ ស្នាក់នៅ ថ្មី ១​ខ្នង កម្ពស់ ៣​ជាន់ ស្មើ នឹង ១២​បន្ទប់ ដែលជា អំណោយ របស់ មូ​និ​ធិ ហោ ណាំហុង -​បូរី ហោ សរុប ជា ទឹកប្រាក់ ប្រមាណ ជា ២៩១.២០៤​ដុល្លារ អាមេរិក ។ ក្នុង នោះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង លោក ជំទាវ បាន​ចុះ សួរសុខទុក្ខ បុគ្គលិក កុមារ ពិការ ភ្នែក និង គ​ថ្លង់ ចំនួន ២​ដង ក្នុង ១​ឆ្នាំ ដោយ បាន រៀបចំ អាហារ ថ្ងៃត្រង់ ព្រមទាំង ឧបត្ថម្ភ ជា សំភារៈ សិក្សា គ្រឿង ឧបភោគ បរិភោគ និង ថវិកា មួយ ចំនួន ដល់ បុគ្គលិក សិស្សានុសិស្ស និង សម្រាប់ សាលា រៀន ផងដែរ ៕​