ស​.​ស​.​យ​.​ក ខេត្តកំពង់ចាម​ចុះជួយ​តាម​ក្រុង ស្រុក ក្នុង​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១

នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ​២០២១​នេះ ស​.​ស​.​យ​.​ក ខេត្តកំពង់ចាម បាន​ចុះជួយ​សម្របសម្រួល​ក្នុង​ដំណើរ​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ និង​ផ្សព្វផ្សាយ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ តាម​ក្រុង ស្រុក ដូចខាងក្រោម​៖

លោក ហាន កុសល ប្រធាន ស​.​ស​.​យ​.​ក ខេត្តកំពង់ចាម បាន​ចុះ​ផ្សព្វផ្សាយ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ និង​បាន​នាំយក​សម្ភារៈ​ការពារ​មួយចំនួន​ដូចជា ម៉ាស ផ្ទាំង​ផ្សព្វផ្សាយ​ពី​ការធ្វើ​អនាម័យ ទឹក​អាល់កុល​សម្រាប់​លាងដៃ​ជូន​ដល់​អនុវិទ្យាល័យ​ព្រីង​ជ្រុំ ក្នុងស្រុក​ជើងព្រៃ​។​

ក្រុមការងារ ស​.​ស​.​យ​.​ក ស្រុក​បាធាយ ដឹកនាំ​ដោយ លោក ទឹម ដា​ណា អភិបាលរង​ស្រុក​បាធាយ និង​ជា​ប្រធាន ស​.​ស​.​យ​.​ក ស្រុក ចុះ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ នៅ​វិទ្យាល័យ ហោ ណាំហុង ព្រៃ​ញា ភូមិ​ព្រៃ​ញា ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​មេឃុំ គណៈ​ទ្រទ្រង់​សាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​មាតាបិតា​សិស្ស​ផងដែរ​។ ក្នុងនោះដែរ ស​.​ស​.​យ​.​ក ស្រុក​បាន​យក​សម្ភារៈ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ របស់​ឯកឧត្តម​ប្រធាន​រួមមាន ម៉ាស​១០​ប្រអប់ សាប៊ូ ១៨​ដុំ និង​ផ្ទាំង​ផ្សព្វផ្សាយ​កូ​វីដ​ចំនួន​២​ផ្ទាំង​ប្រគល់​ដល់​សាលា​ដើម្បី​ចាត់ចែង​ប្រើប្រាស់​។​

ស​.​ស​.​យ​.​ក ស្រុក​ជើងព្រៃ បាន​ចូលរួម​ឣ​ប​ឣ​រ​សាទរ ថ្ងៃ​បើក​បវេសនកាល​ថ្មី​ឆ្នាំ​២០២០-២០២១ នៅតាម​វិទ្យាល័យ​ក្នុងស្រុក​ជើងព្រៃ ។ ក្នុង​នោះបាន​ចែក​បដារ​ផ្សព្វផ្សាយ​កូ​វីត​១៩ ម៉ាស់ និង​សាប៊ូ លាងដៃ ជូន​ដល់​លោកគ្រូ ឣ្ន​ក​គ្រូ សិស្សានុសិស្ស ដែលជា​ឣំ​ណោ​យ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក តាមរយៈ ស​.​ស​.​យ​.​ក ខេត្តកំពង់ចាម ។​

ក្រុម ការងារ ស​.​ស​.​យ​.​ក ស្រុក​ព្រៃឈរ អមដំណើរ​លោក អភិបាលស្រុក ចូលរួម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ នៅ​វិទ្យាល័យ ហ៊ុនសែន គរ ភូមិ​តា​ម៉ូត ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​មេឃុំ គណៈ​ទ្រទ្រង់​សាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​មាតាបិតា​សិស្ស​ផងដែរ​។

​ស​.​ស​.​យ​.​ក ក្រុង​កំពង់ចាម ដឹកនាំ​ដោយ​លោក ហាន លី​ណា បាន​ចូលរួម​បើក​បវេសនកាល នៅ​សាលាបឋមសិក្សា កំពង់​រលីង​។​

ក្រុម គ្រួសារ ស​.​ស​.​យ​.​ក ស្រុក​កោះសូទិន​បាន​ចូលរួម​អបអរសាទរ​ក្នង​ពិធី​បេ​ី​ក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ នៅតាម​វិទ្យាល័យ អនុវិទ្យាល័យ ទាំង​៨ ក្នុងស្រុក​កោះសូទិន​។​