ប្រតិភូ​សាខា​សមគ​មន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម អញ្ជើញ​ចុះសួរសុខទុក្ខ និវត្តន៍​ជន កំពុងមាន​ជំងឺ

ដោយ៖ សុខ សីលា

ថ្នាក់ដឹកនាំ​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម រួមជាមួយ និង​សប្បុរសជន បាន​អញ្ជើញ​សួរសុខទុក្ខ និង​នាំយក​ថវិកា ៧៤០,០០០​រៀល ជូន​លោកស្រី គួ​ង សុខ​ផល្លី មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម ដែលមាន​ជំងឺ​ប្រចាំកាយ កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​របស់គាត់ ស្ថិតនៅ​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម នា​រសៀល​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១​។​

នាឱកាស​នោះ ក៏មាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោកជំទាវ ស្រី គឹម​ឆ​យ លោកជំទាវ ខុង ស៊ុន​អេង លោកជំទាវ កុល ធា​រិ​ន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម លោកជំទាវ ប៉ាង ដា​នី ប្រធាន​ប្រ​តិ្ត​ប​ត្តិ​សាខា​សមាគមនារី ខេត្តកំពង់ចាម លោកជំទាវ លន់ សូ​ម៉ា​នី លោកជំទាវ អន ហេង​លក្ខិណា ព្រមទាំង​សមាជិកា​សាខា និង​សប្បរ​សជន​ផងដែរ​។

លោកជំទាវ ស្រី គឹម​ឆ​យ ក៏បាន​ផ្ដាំ​ផ្ងើ​រ​ដល់​អ្នកជំងឺ ឲ្យ​ថែរក្សា​ខ្លួនប្រាណ ហើយ​បរិភោគ​អាហារ និង​បន្លែ ផ្លែឈើ ដើម្បី​ឲ្យ​មាន​កម្លាំង ក្នុងនោះ ត្រូវ​ចូលរួម​ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។