អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​

ជួន រតនាវង្ស

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អញ្ជើញ​ដឹកនាំ​ប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត ស្តីពី​ផែនការ​ការពារ​សន្តិសុខ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ និង​ផែនការ​ការពារ​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត ដោយ​ចូលរួម​ពី​សំណាក់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត តំណាង​ប្រធាន​សាលាដំបូង​ខេត្ត អភិបាលរង​ខេត្ត កងកម្លាំង​ទាំងបី នាយក នាយករង​រដ្ឋបាល ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក ទាំង​១០ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

​ឯកឧត្តម អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បានដាក់​ចេញ​នូវ​គោលការណ៍​លើ​ការងារ​សន្តិសុខ ដោយ​បែង​ចែកជា​បី​តំណាក់កាល​÷
១.​មុនពេល​បោះឆ្នោត​
២.​ក្នុង​ថ្ងៃ​បោះឆ្នោត​
៣.​ក្រោយពេល​បោះឆ្នោត​

​ដោយឡែក​ការរៀបចំ​ការតុបតែង​លម្អ អបអរសាទរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​÷
១.​មន្ទីរ​អង្គភាព​ក្រុង​ស្រុក ត្រូវមាន​ការរៀបចំ​តុបតែង​ទៅតាម​អង្គភាព​រៀងៗ​ខ្លួន​ឱ្យបាន​ស្អាត និង​មាន​សោភ័ណភាព​។​
២.​មន្ទីរ​ពាក់ព័ន្ធ ធម្មការ​/​វប្ប​ធ​ម ត្រូវ​ត្រួតពិនិត្យ និង​ឱ្យមាន​ការរៀបចំ​ទៅតាម​វត្ត​អារាម ឱ្យមាន​ការ​រ​ផ​ប​ចំ​លេងល្បែង​ប្រជាប្រិយ​នៅតាម​ទី​អារាម​នីមួយៗ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​
៣. មន្ទី​សុខាភិបាល ត្រូវ​រាយការណ៍​អំពី​លទ្ធផល ពី​ការចាក់​វ៉ាក់សាំង ជូន​មក​រដ្ឋបាលខេត្ត​ជាប្រចាំ​។​
៤. បណ្ដាល​ក្រុង​ស្រុក ត្រូវយក​សាលាស្រុក ធ្វើជា​ទីបញ្ជាការ​ស្រាល សម្រាប់​ដឹកនាំ​កម្លាំង​ប្រចាំ​បញ្ជារ ដើម្បី​ងាយស្រួល​អន្តរាគមន៍ ទៅលើ​បញ្ហា​ណាមួយ​ក្នុង​ថ្ងៃ​ចូលឆ្នាំ ដែល​អាចមាន​ឡើងជា​យថាហេតុ​។​
៥.​បណ្ដាល​មន្ទីរ​អង្គភាព ក្រោយពេល​បញ្ចប់​ពិធី​ចូលឆ្នាំថ្មី ត្រូវឱ្យ​ពិធី​ជួបជុំ និង​សំណេះសំណាល​ជាមួយ​មន្ត្រី​របស់ខ្លួន និង​មានការ​លើកទឹកចិត្ត​។​