អាជ្ញាធរខេត្ត​បានទទួល​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណើ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាធាយ​

ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​អញ្ជើញ​ចូលរួម​បើក​វេទិកា​ផ្សព្វផ្សាយ និង​គ្រោះ​យោបល់ លើក​ទី​១ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នៅ​បរិវេណ​វត្ត​សេរី​ច​ម្បា ស្ថិតនៅ​ភូមិ​មេ​ព្រីង ឃុំ​មេ​ព្រីង ស្រុក​បាធាយ នា​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ។​

​វេទិកា​ផ្សព្វផ្សាយ ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម អាណត្តិ​ទី​៣ ពេលនេះ ធ្វើឡើង​ដើម្បី ផ្តល់ព័ត៌មាន​ដល់​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក ក្រុមប្រឹក្សាឃុំ​-​សង្កាត់ សហគមន៍​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​អំពី​សកម្មភាព​នានា របស់​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត ក្នុងការ​ឆ្លើយតប​ទៅនឹង​សំណើ​ទាំងឡាយ របស់​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​សហគមន៍​ប្រជាពលរដ្ឋ ប្រមូល ពិភាក្សា​អំពី​សំណើ និង​មតិយោបល់​នានា សម្រាប់​សកម្មភាព​ឆ្នាំ​ខាងមុខ ដែលមាន​ការចូលរួម ពី​សមាជិក​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា គណៈ​អភិបាលក្រុង​-​ស្រុក សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ រួម​នឹង​តំណាង សហគមន៍​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត ផងដែរ ។​

អស់​រយៈវេលា​មួយ​ព្រឹក អង្គ​វេទិកា ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម បានទទួល សំណួរ និង​សំណើ រួមទាំង​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាធាយ​សរុប​ចំនួន​២០​និង​បានធ្វើ​ការឆ្លើយតប​និង​ដោះស្រាយ​។

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានធ្វើការ​បកស្រាយ​នូវ​សំណួរ និង​បានទទួល​ដោះ​ធ្វើការ​ដោះស្រាយ​នូវ​សំណើរ និង​បញ្ហា​ប្រឈម​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​ចំពោះ​ករណី​ដែល​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​តុលាការ គឺ ឯកឧត្តម​អភិបាលខេត្ត​ជួយ​សំរួល​ទៅតាម ល​ត្ថ​ភាព​របស់​ខេត្ត​។​

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​រួមគ្នា​ពិសារ​អំបុក​ខ្មែរ ថែ​ជាតិ សាសនា ព្រះមហាក្សត្រ ដែល​យើង​នឹង​ប្រារព្ធ​ធ្វើ​នៅតាម​ទី​វត្ត​អារាម​នានា នឹង​កន្លែង​ជួបជុំគ្នា​ផ្សេងៗ​ទៅតាម​ការរៀបចំ​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច សំដៅ​ធ្វើយ៉ាងណា​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​បាន​ចូលរួម​សប្បាយរីករាយ និង​ចូល​អបអរ ទិវា​បុណ្យ​ឯករាជ្យ​០៩ វិច្ឆិកា ថ្ងៃ​ខួបកំណើត នៃ​កង​យុទ្ធ​ពល​ខេ​មរ​ភូ​មិន ក៏ដូចជា​ថ្ងៃ​នៃ​ការ​ប្រារព្វ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​៕

ជួន​ រតនា​វង្ស​