លោកជំទាវ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នាំយក​អំណោយ​ឯកឧត្តម ហ៊ុន ណេង ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​ឆេះ​ផ្ទះ​ដោយសារ​ផ្ទុះ​ធុង​ហ្គាស់ នៅ​ស្រុក​ស្ទឹងត្រង់​

ដោយ៖ សុខ សីលា

បន្ទាប់ពី​ទទួលបាន​ដំណឹង​ពី​អា​ជ្ងា​ធរ​ស្រុក​ស្ទឹងត្រង់​ថា លំនៅឋាន​បងប្អូន​ប្រជាពលរដ្ឋ ១​ខ្នង​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ទាំងស្រុង និង​១​ខ្នង​ទៀត ត្រូវ​រង​ការខូចខាត​មួយ​ចំហៀង ដោយ​ករណី​គ្រោះ​អគ្គីភ័យ នា​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០​នេះ លោកជំទាវ កុល ធា​រិ​ន លោកជំទាវ ខុង ស៊ុន​អេង លោកជំទាវ ស្រី គឹម​ឆ​យ តំ​ណា​រាស្ត្រ រួមជាមួយ​លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​សហការី បាន​នាំយក​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ដែលជា​អំណោយ​របស់​ឯកឧត្តម ហ៊ុន ណេង និង​លោកជំទាវ ទៅ​ប្រគល់​ប្រគល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដល់​លំនៅឋាន​។

​មានប្រសាសន៍​នៅក្នុង​ឧិ​កាស​នោះ លោកជំទាវ កុល ធា​រិ​ន ក៏បាន​ផ្ដាំ​ផ្ងើ​រ និង​លើក​ទឹក​ដល់​បងប្អូន កុំ​មាន​បាក់​ទឹកចិត្ត និង​ត្រូវខិតខំ​ថែរក្សា​សុខភាព​។ លោកជំទាវ​បញ្ចា​ក់ថា ប្រសិនបើ​មានការ​លំបាក​អ្វីមួយ សូម​ធ្វើការ​ទំនាក់ទំនង​មកកាន់​អា​ជ្ងា​ធរ ដើម្បី​រក​និតិ​វិធី​ដោះស្រាយ អា​ជ្ងា​ធរ​មូលដ្ឋាន​នឹង​ទៅដល់​ទីនោះ ដោយ​មិន​ទុក​បងប្អូន​ប្រជាពលរដ្ឋ​ចោល​នោះឡើយ​។
​ករណី​គ្រោះ​អគ្គីភ័យ​នេះ បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​របស់​ឈ្មោះ រូ​ន សូ​កូត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជាតិខ្មែរ​ឥស្លាម ប្រពន្ធ​ឈ្មោះ សា​អ៊ី​ត រូ​ហា​នី អាយុ​២៦​ឆ្នាំ មាន​ចំនួន​២​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ទំហំ ៥,៥០x៨​ម៉ែត្រ ដែល​បណ្តាលមកពី​ផ្ទុះ​ធុង​ហ្គាស់​(​ធុង​ធំ​) ក្នុង នោះ មាន ការ បាត់បង់​ទ្រព្យសម្បត្តិ​រួមមាន​៖ ប្រាក់​ដុល្លា​ចំនួន​២០,១៥០​ដុល្លារ សហរដ្ឋអាមេរិក ប្រាក់​ម៉ា​ឡេ ចំនួន​២០០ ប្រាក់រៀល​ចំនួន​៣០០,០០០​រៀល និង ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​មួយចំនួនទៀត​។​

អំណោយ​ដែល​ផ្តល់ជូន​ប្រជា​ពលរ​ដ្ឋេ​រងគ្រោះ​មានដូចជា ឈ្មោះ រូ​ន សូ​កូត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជាតិខ្មែរ​ឥស្លាម ប្រពន្ធ​ឈ្មោះ សា​អ៊ី​ត រូ​ហា​នី អាយុ​២៦​ឆ្នាំ មាន​ចំនួន​២​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ទំហំ ៥,៥០x៨​ម៉ែត្រ ដែល​បណ្តាលមកពី​ផ្ទុះ​ធុង​ហ្គាស់​(​ធុង​ធំ​) ដែល​ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​ខ្លះ ទទួលបាន ថវិកា ៥០​ម៉ឺន​រៀល និង​អ្នកស្រី សាន់ ធាង ទទួលបាន​ថវិកា ២០​ម៉ឺន​រៀល​។ ដោយ​គ្រួសារ​ទាំងពីរ​ទទួលបាន​គ្រឿងឧបភោគ​បរិភោគ​ដូចជា អង្គ ២៥​គីឡូក្រាម ទីក​សុទ្ធ ១ មី​១ ត្រីខ ១ ប្រេងឆា​១ ទឹកស៊ីអ៊ីវ​១ ទឹកត្រី​១ អំពិល​១​គីឡូក្រាម ស្កសរ​១​គីឡូក្រាម ម្សៅ​សាប៊ូ ២​ថង់ និង​ក្រមា​។