កំពង់ចាម ÷ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានបន្តបើកប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទបាន ៥ករណីទៀត ក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បើតាមមន្ត្រីរដ្ឋបាលខណ្ឌជលផលកំពង់ចាមបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកកងមាស និងសហគមន៍នេសាទបឹងបេ ៦ ដោយមានការសម្របសម្រួល ពីឯកឧត្តមវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន ៥ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជល ផលនៅនឹងកន្លែងកើតហេតុរួម មាន៖
ករណីទី១-ឧបករណ៍លូស្បៃមុងចំនួន ១៥មាត់ -របាំងស្បៃមុងប្រវែង ៧៥០ ម៉ែត្រ បង្គោលចម្រឹងចំនួន ២២៥ ដើម -ចាក់លែងកូនត្រីចម្រុះទម្ងន់ ៥៥ គីឡូក្រាម។
ករណីទី២-ឧបករណ៍លូស្បៃមុងចំនួន ១៦ មាត់-របាំងស្បៃមុងប្រវែង ៨០០ម៉ែត្រ-បង្គោលចម្រឹងចំនួន ២៤០ដើម-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៦៤គីឡូក្រាម
ករណីទី៣-ឧបករណ៍លូស្បៃមុងចំនួន ០៩មាត់-របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៣៥ដើម-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៤៥ គីឡូក្រាម នៅចំណុចបឹងបេ ៦ ស្រុកកងមាស ខេត្តកំពង់ចាម។
ករណីទី៤ -ឧបករណ៍លូស្បៃមុងចំនួន៥ មាត់-របាំងស្បៃមុងប្រវែង ១២៥ម៉ែត្រ -បង្គោលចម្រឹងចំនួន ៦០ដើម នៅចំណុចទំនប់តាសូ (មុខវត្តបា ល័ង្គ) ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ករណីទី៥-ឧបករណ៍លូស្បៃមុងចំនួន ១៥ មាត់ -របាំងស្បៃមុងប្រវែង៣៧៥ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៨០ដើម នៅចំណុចបឹងម្រេច ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕