ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នាំយក​អំណោយ​ចែកជូន​ដល់ គ្រួសារ​ក្រីក្រ​ជួប​ការលំបាក និង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង និង​គ្រួសារ​អតីតយុទ្ធជន ប្រមាណ​ជាង​៣០០ គ្រួសារ

អត្ថបទ៖ ធឹម សារ៉ន

នៅ​រសៀល ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍ​វិស័យ​ក​សិ​ម្ម និង ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តកំពង់ចាម រួម​ដំណើរ ដោយ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត អភិបាលរង​ស្រុក ក្រុង លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់​គ្រួសារ​ក្រីក្រ​ជួប​ការលំបាក និង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង និង​គ្រួសារ​អតីតយុទ្ធជន ដែល​រស់នៅ​ក្នុងស្រុក​ព្រៃឈរ ស្រុក​កំពង់សៀម និង​ក្រុង​កំពង់ចាម ប្រមាណ​ជាង​៣០០ គ្រួសារ ។​
​ពិធី​នេះ​ប្រារព្ធ​ធ្វើ នៅ​សាលប្រជុំ​សសរ​១០០ សម្ដេច​តេ​ជោ ក្រុង​កំពង់ចាម​ខេត្ត ។​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​មានប្រសាសន៍ថា អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជា​អំណោយ លោក ហ្សា​វ ហ្ស៊ី​ចុង តំណាង​សាលា​ចិន និង ប្រធាន​ព្រះវិហារ ឆុង​តឺ បាន​នាំយក​អំណោយ សម្ភារៈ​និង​ថិ​វិការ​មួយចំនួន ជួយ​ដល់​គ្រួសារ​ក្រីក្រ​ជួប​ការលំបាក និង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង ក្នុង​ខេត្តកំពង់ចាម ផងដែរ​។​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ពី​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ជូន​ចំពោះ​ជនរួមជាតិ​ទាំងអស់ ដល់​គ្រួសារ​ក្រីក្រ​ជួប​ការលំបាក និង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង និង​គ្រួសារ​អតីតយុទ្ធជន ដែលជា និច្ច​ជា​កាល​តែង បានគិត​គូរ​ដល់​សុខទុក្ខ​ចំពោះ​ប្រជាពលរដ្ឋ តាមរយៈ​ក្រុមការងារ​ចុះ​មូលដ្ឋាន ក្នុង​ការជួយ​ដោះស្រាយ ជានិច្ច​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា​ថ្វីត្បិតតែ​អំណោយ​ទាំងអស់នេះ​បន្តិចបន្តួច​មែន​តែ​វា​អាចជួយ​សម្រាល​ការលំបាក​បងប្អូន​បាន​មួយគ្រា​។ ជាមួយគ្នានេះ អំណោយ​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ មាន​ចំនួន​៣០០​គ្រួសារ​ដោយ​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​៥០​គីឡូ ក្រាម មី​មួយ​កេស ទឹកបរិសុទ្ធ សំលៀកបំពាក់​២​សម្រាប់ និង​ថវិកា​៥ ម៉ឺន​រៀល​ផងដែរ​។​