ទូកង និងទូកខ្នាតអន្តរជាតិចំនួន៤២ទូកនៅខេត្តកំពង់ចាម និងកីឡាករសរុជាង៣ពាន់នាក់ នឹងចូលរួមប្រកួត ក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ

ហ៊ាង ថាច

*** ទូកង និងទូកខ្នាតអន្តរជាតិចំនួន៤២ទូកនៅខេត្តកំពង់ចាម និងកីឡាករសរុប ជាង៣ពាន់នាក់ នឹងចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ១៥ និងថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២៤។ ការបញ្ជាក់ខាងលើនេះបានធ្វើ ឡើងនៅក្នុង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ទូក”ង” ទូកខ្នាតអន្តរជាតិខេត្តកំពង់ចាម នាថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៤នេះស្ថិតនៅសាលា ខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម មានប្រសាសន៍បញ្ជាក់ថានៅក្នុង ព្រឹត្តការណ៍អុំទូកនេះដែរ ឯកឧត្តមបានផ្តាំផ្ញើរដល់ ក្រុមកីឡាករទូកទាំងអស់ដែលដឹកនាំ ដោយលោក ស្រី សុភ័ក្រ អភិបារងខេត្តកំពង់ចាម គឺត្រូវយកចិត្តទុកដាក់ចំពោះកីឡាករ ដែលជាចំណុះទូកទាំងអស់ ទាំងបញ្ហាការពារសន្តិសុខ សុខភាពជាដើម។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានជម្រុញដល់គណៈកម្មការទូក “ង” ខេត្តកំពង់ចាមត្រូវ រៀបចំសន្តិសុខខ្លាចមានអ្នកបន្លំចូល ត្រូវពាក់ស្លាកឈ្មោះសម្គាល់ និងគោរពពេលវេលា។ ហើយចំពោះកីឡាករទាំងអស់ត្រូវចេះហែលទឹកជាដើម។ ទន្ទឹមនេះដែរក្រុមគ្រូពេទ្យរបស់ ខេត្តកំពង់ចាមនៅរាជធានីភ្នំពេញនៅចំនួន៣គោលដៅផ្សេងៗគ្នា ត្រូវឆែកសុខភាព ទាំងបញ្ហា គ្រុនក្តៅ រាគរូសជាដើម។ ដើម្បីធានាឲ្យបានទាំងការស្នាក់នៅ មានបន្ទប់ទឹក រៀបចំទីកន្លែង ទទួលទានអាហារ៣ពេល និងមានអនាម័យ ម្ហូបអាហារ កុំអោយខ្វះខាត រួមទាំងមានការរៀប ចំកម្មវិធីសំណេះសំណាលជាមួយកីឡាចំណុះទូកផងដែរ។ ដោយឡែកចំណែកការងារ ឧបត្ថម្ភផ្សេងៗរដ្ឋបាលខេត្តកំពង់ចាមក៏មានការលើកទឹកចិត្តទៅដល់ទូកទាំងអស់ជា ថវិកា គ្រឿងឧបភោគ បរិភោគ ទៅតាមការបែងចែក ដែលថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ និងសប្បុរស បានចូលរួមឧបត្ថម្ភគាំទ្រ។ សូមបញ្ជាក់ជូនថានៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែត្រទីប និងអកអំបុក សំពះ ព្រះខែ នៅរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០២៣កន្លងទៅ គឺមាន ទូក ង ឈ្មោះ មហាទន្សាយតេជោសែនជ័យ ស្ថិតនៅក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ ចាមបានទទួលចំណាត់ថ្នាក់លេខ១ដែលជាទូកមានល្បឿនលឿនជាងគេនៅទូទាំងប្រទេស កម្ពុជា។