ស្នងការ​នគរបាល​ខេត្តកំពង់ចាម ពង្រាយ​កម្លាំង​នគរបាល​ចរាចរណ៍ ១៣១​នាក់ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក

នួន សត្យា

(​កំពង់ចាម​)៖ ដើម្បី​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ប្រចាំ​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១​នេះ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​ពង្រាយ​កម្លាំង​នគរបាល​ចរាចរណ៍​១០ ស្រុក​-​ក្រុង ស្មើនឹង ១១​គោលដៅ ដោយ​ប្រើ ប្រាស់​កម្លាំង​រួម​សរុប ១៣១​នាក់ ស្រី ០៨​នាក់ ។​

​តាម​របាយការណ៍​ដែល​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ទទួលបាន​មាន​ដូចខាងក្រោម​នេះ
១.​ក្រុង​កំពង់ចាម​ ២​គោលដៅ +​នៅ​ចំណុច​ក្រោម​ស្ពាន​គី​ហ្ស៊ូ​ណា ភូមិ​ទី​៣ សង្កាត់​វាលវង់ មាន​កម្លាំង​រួម ១៣​នាក់​ស្រី ០២​នាក់ ។​
+​នៅ​ចំណុច​ស្តុ​ប​លំហែ ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស មាន​កម្លាំង​រួម ១៣​នាក់ ស្រី ២​នាក់ ។​

២.​ស្រុក​កំពង់សៀម​ ១​គោលដៅ ៖ នៅ​ភូមិ​ត្រកួន ឃុំ​ក្រឡា មាន​កម្លាំង​រួម ១៤​នាក់​ស្រី ០១​នាក់ ។​

៣.​ស្រុក​ព្រៃឈរ​ ១​គោលដៅ ៖ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន មាន​កម្លាំង​រួម ១៥​នាក់​ស្រី ០១​នាក់ ។​

៤.​ស្រុក​ជើងព្រៃ​ ១​គោលដៅ ៖ នៅ​ភូមិ​សង្កែ ឃុំ​ស្ដើង​ជ័យ មាន​កម្លាំង​រួម ១២​នាក់ ។​

៥.​ស្រុក​បាធាយ​ ១​គោលដៅ ៖ នៅ​ភូមិ​បាធាយ ឃុំ​បាធាយ មាន​កម្លាំង​រួម ១៧​នាក់​ស្រី ០១​នាក់ ។​

៦.​ស្រុក​ចំការលើ​ ១​គោលដៅ ៖ នៅ​ភូមិ​ដូន​ធី ឃុំ​បុសខ្នុរ មាន​កម្លាំង​រួម ១៤​នាក់​ស្រី ០១​នាក់ ។

៧.​ស្រុក​ស្ទឹងត្រង់​ ១​គោលដៅ ៖ នៅ​ភូមិ​គីឡូ​៣ ឃុំ​ព្រែកកក់ មាន​កម្លាំង​រួម ៨​នាក់ ។​

៨.​ស្រុក​កងមាស​ ១​គោលដៅ ៖ នៅ​ភូមិ​ជ្រោយក្របៅ ២ ឃុំ​រកាអារ មាន​កម្លាំង​រួម ១១​នាក់ ។​

៩.​ស្រុក​កោះសូទិន​ ១​គោលដៅ ៖ នៅ​ភូមិ​ពង្រ​លិច ឃុំ​ពង្រ មាន​កម្លាំង​រួម ៨​នាក់ ។

១០.​ស្រុក​ស្រី​សន្ធរ​ ១​គោលដៅ ៖ នៅ​ភូមិ​ទូ​រី​លើ ឃុំ​ព្រែក​ពោធិ៍ មាន​កម្លាំង​រួម ៦​នាក់ ។​

​ជាមួយគ្នា​នោះដែរ កម្លាំង​សមត្ថកិច្ច បាន​បន្ត​រៀបចំ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​បាន​បន្ត​ការផ្សព្វផ្សាយ រំលឹក​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​បន្ថែមទៀត អំពី​វិធី​កាត់បន្ថយ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​ផងដែរ ៕​