លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​សួរសុខទុក្ខ លោកជំទាវ ហម អ៉ី​ម (​មាន​ជម្ងឺ​ត្បៀត​ស​សៃ​ឈាមអាក់ទែ​បេះដូង​) និង​ឆ្លៀតឱកាស​ជួប​សំណេះសំណាល​ជាមួយសមាគមនារី​​ខេត្តកំពង់ចាម​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អញ្ជើញ សួរសុខទុក្ខ លោកជំទាវ ហម អ៉ី​ម សមាជិកា​កិត្តិយស​សាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម (​មាន​ជម្ងឺ​ត្បៀត​ស​សៃ​ឈាមអាក់ទែ​បេះដូង​) ដែល​បច្ចុប្បន្នកំពុង​ស​ម្រាក​ព្យាបាល​នៅផ្ទះ ស្ថិតក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម និង​បាន​ជួប​សំណេះសំណាលសមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​សៅរ៍ ៣​កើត ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ ។​

​ថ្លែង​ក្នុងឱកាស​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ខេត្តកំពង់ចាម ដោយ​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ដំណាក់​កាលដែល​ជំងឺ​កូ​វីដ​១៩​បាន​នឹង​កំពុង​ឆ្លង​រីក​រាលដាល​នៅលើ​ពិភពលោក ក៏ដូចជា​កម្ពុជា​ផងដែរ​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​កោត​ស​សើរ​ដល់​សមាគមន៍​នារី​ខេត្ត ក៏ដូចជា​រដ្ឋបាលខេត្ត​កំពង់ចាម បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​យ៉ាង​សស្រាក់សស្រាំ ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ ។​

​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើរ​ដល់​នារី និង​រដ្ឋបាលខេត្ត​គ្រប់លំដាប់​ថ្នាក់​ត្រូវតែ​បន្ត​គោរព និង​អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​វិធាន​របស់​ក្រួ​ង​សុខាភិបាល ជាពិសេស វិធានការណ៍ ៣​ការពារ ៣​កុំ របស់​រដ្ឋាភិបាល​រាជរដ្ឋាភិបាល​ក្នុងការ​លុបបំបាត់​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​កើតចេញពី​ព្រឹត្តិការណ៍ ២០​កុម្ភៈ ។

​លោកជំទាវ​ក៏បាន​នាំយក​អំណោយ​មក​ប្រគល់ជូន​ដល់​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម រួមមាន ៖ ម៉ាស់ ៧.៥០០​ម៉ាស់ ជែ​ល ១៤៤​ដប និង​ថវិកា ៣​លាន​រៀល ។​