លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា អញ្ជើញ​ជួប​សំណេះសំណាល នឹង​ផ្ដល់​អំណោយ​ដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក ៣ ស្រុក ក្នុងខេត្តកំពង់ចាម

(​កំពង់ចាម​)៖ នៅ​រសៀល​ថ្ញៃ​ទី​១២ ខែ មិថុនា ឆ្នាំ​២០២១ លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ប្រធានកិត្តិយស​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម ព្រមទាំង​លោកជំទាវ សមាជិក​ព្រឹទ្ធសភា លោកជំទាវ​សមាជិក​រដ្ឋសភា លោកជំទាវ ប្រធាន​ប្រ​ត្តិ​ប​ត្តិ និង​ក្រុមការងារ​សមាគមនារី​ក​ម្ជុ​ជា សាខាសមាគម​ជាច្រើនរូប បាន​ជួប​សំណេះសំណាល និង​នាំយក​អំណោយ ឧបត្ថម្ភ ដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន ៣ ស្រុក ក្នុង​ខេត្តកំពង់ចាម ។

លោកជំទាវ ញូ​វ ចរិយា អ៊ុន ចាន់​ដា ពាំនាំនូវប្រសាសន៍ផ្ដាំផ្ងើរពីសំណាក់​ឯកឧត្តម អ៊ុន ចាន់​ដា ដែលជា​និច្ច​ជា​កាល ឯកឧត្តម ដែលតែងតែ​គិតគូរ​ពី​សុខទុក្ខ រាល់​បញ្ហាលំបាក​របស់​ប្រជាពលរដ្ឋ និង​សូម​ថ្លែងអំណរគុណ កោតសរសើរ ប្រធាន​មណ្ឌល​ច​តា​ឡី​ស័ក ក្រុមគ្រូពេទ្យ កងកំលាំង​យាមល្បាត​ទាំងយប់​ទាំង​ថ្ញៃ ចំនួន​៣ ស្រុក មានដូចជា ស្រុក ព្រៃឈរ ស្រុក ជើងព្រៃ និង ស្រុក បាធាយ ដែល​ខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ មើលថែ​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ច​តា​ឡី​ស័ក​ក្នុង​មណ្ឌល លះបង់​គ្រប់បែបយ៉ាង ដើម្បី ការពារ ទប់​ស្តា​ត់ កាត់ផ្តាច់​ខ្សែ ចម្លង​ចូលក្នុង​សហគមន៍​របស់​យើង​។​

អំណោយ​ដែល​លោកជំទាវ បាន​ផ្ដល់ជូន​នាពេលនោះ​មានដូចជា ម៉ាស ចំនួន ៩០០ ម៉ាស ទឹកក្រូច ចំនួន ១៩​កេស ទឹក​សុទ្ធ ចំនួន ១៩ កេស ។ ផ្តល់ជូន ក្រុមការងារ​នៅ​មណ្ឌល​ច​តា​ឡី​ស័ក ស្រុក​បាធាយ និង​ស្រុក​ជើងព្រៃ និង​ស្រុក​ព្រៃឈរ ដោយ​ក្នុង​មួយ​ស្រុកៗ ទទួលបាន​ទឹកក្រូច ៦​កេស ទឹក​សុទ្ធ ៦​កេស ក្រ​ម៉ា ចំនួន ៣០០ ។ ដោយឡែក​ស្រុក​ព្រៃឈរ​ទទួលបាន​ទឹកក្រូច ៧​កេស ទឹក​សុទ្ធ ៧ ក្រ​ម៉ា ៣០០ និង​ទឹក​សុទ្ធ មួយ​យួរ​។​