ខ្មោចនាវាចម្បាំង ១គ្រឿង និងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះត្រូវបានគេរកឃើញ នៅ ស្រុកស្រីសន្ធរ ខណៈអភិបាលខេត្តកំពង់ចាម ស្នើឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន

អត្ថបទ៖ លឹម ប៉ៃលិន

ខ្មោច នាវា ចម្បាំង ១គ្រឿង រួម ជា មួយ គ្រាប់ យុទ្ធភ័ណ មិន ទាន់ ផ្ទុះ ចំនួន ៣ប្រភេទ ត្រូវ បាន គេ រក ឃើញ នៅក្នុង ទឹក ទន្លេមេគង្គ ស្ថិត ក្នុង ភូមិវាល ឃុំមានជ័យ ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ដែល គេ សង្ស័យ ថា ជា សំណល់ ពី សម័យសង្គ្រាម ។

បន្ទាប់ ពី ទទួល បាន សេចក្ដី រាយការណ៍ ពី អាជ្ញាធរ មូលដ្ឋាន នាព្រឹក ថ្ងៃ ទី ១២ ខែសីហា ឆ្នាំ ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម អមដំណើរ ដោយ អភិបាល រង ខេត្ត និង មន្ត្រី ពាក់ព័ន្ធ បាន អញ្ជើញ ចុះ ពិនិត្យ ទីតាំង ខ្មោច នាវា លិច ទឹក ខាងលើ ដើម្បី រៀបចំ ឲ្យ មាន កម្លាំង សមត្ថកិច្ច ប្រចាំ ការ នៅ តំបន់ នោះ រហូត គ្រាប់ យុទ្ធភ័ណ ទាំងអស់ ត្រូវ បាន យក ចេញ ដោយ សុវត្ថិភាព ។

ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ កុំ ឲ្យ ចូល ទៅ ធ្វើការ នេសាទ ក្នុង តំបន់ ហាមឃាត់ នោះ ជាដាច់ខាត ព្រោះ វា អាច បង្ក ឲ្យ មាន គ្រោះថ្នាក់ ដល់ អាយុជីវិត បាន គ្រប់ ពេល ដូច្នេះ ត្រូវ រង់ចាំ រហូត មន្ត្រី ជំនាញ មក ធ្វើការ បោសសម្អាត គ្រាប់ យុទ្ធភ័ណ ទាំងនោះ រួចរាល់ ហើយ ទេីប យេីង ចូល ទៅ បាន។

គួរ បញ្ជាក់ ផង ដែរ ថា កាល ពី ពេល កន្លង ទៅ ថ្មីៗ នេះ មាន ក្រុម ហ៊ុនសហគ្រាសសុភារ័ត្នអភិវឌ្ឍន៍ បាន បូមយក ខ្សាច់ នៅ តំបន់ នោះ ហើយ ដឹក យក ទៅ ដល់ រាជធានី ភ្នំពេញ ទេីប ប្រទះ ឃើញ គ្រាប់ ចំនួន ៣ប្រភេទ គឺមាន ១-គ្រាប់AK57 ចំនួន៣គីឡូក្រាម ២-គ្រាប់៦០មីលីម៉ែត្រ ចំនួន១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ ។ ហើយ អាជ្ញាធរមូលដ្ឋាន និង មន្ត្រី ជំនាញ ពាក់ព័ន្ធ ដែល មាន មន្ត្រីស៊ីម៉ាក់ និង ក្រុមជំនាញមុជទឹក ដែលមានទីស្នាក់ការនៅខេត្តកំពង់ឆ្នាំង មកមុជទឹកពិនិត្យទីតាំងបូមខ្សច់ នោះ លទ្ធផល មុជទឹកជម្រៅ១៩ម៉ែត្រ ក្រុមជំនាញបានពិនិត្យឃើញទ្រង់ទ្រាយជា ម៉ារីន (នាវា ចម្បាំង ) មួយគ្រឿង ផងដែរ ៕