លោកជំទាវ តំណាងរាស្ត្រ មណ្ឌល​កំពង់ចាម អញ្ជើញ​ទៅសួរសុខទុក្ខ សមាជិក​ក្រុមប្រឹក្សាឃុំជ្រៃវៀន

អត្ថបទ៖ ធឹម សារ៉ន

នា​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ លោកជំទាវ កុល ធា​រិ​ន លោកជំទាវ ស្រី គឹម​ឆ​យ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម លោក ស្រី​សម​ផល្លា ប្រធាន​មន្ទីរ​ព័ត៌មាន និង​អាជ្ញាធរ​ស្រុក​ឃុំ បាន​អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ អ្នកស្រី ឈឹម ខេ​មា ជា សមាជិក​ក្រុមប្រឹក្សា ឃុំ ជ្រៃវៀន ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​ដែល​បាន​បាត់​ម៉ូតូ​ថ្មីៗ​នេះ​។​

នៅ ក្នុងឱកាស នោះ​លោកជំទាវ តំណាងរាស្ត្រ មាន​ប្រសា​ស លួងលោម​លើកទឹកចិត្ត​កុំអោយ​មានការ​ខ្វល់ខ្វាយ​កុំ​គិត​ច្រើន និង​ចេះ​ថែរក្សា​សុខភាព ជាពិសេស បន្ត​ការអប់រំ ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ ១៩ ដែល​នៅតែ​បញ្ហា​កង្វល់​ដល់​ប្រទេស​កម្ពុជា និង​ពិភពលោក ឲ្យ​អនុវត្ត​គោលការណ៍​អានា​ម័​យ​ស្អាត​ជាប្រចាំ និង​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ខ្លួនឯង មនុស្ស​ជាទី​ស្រលាញ់ និង​សង្គមជាតិ​ទាំងមូល​។

​បន្ទាប់មក​ក៏បាន ផ្តល់ជូន​ន​នូវ​សម្ភារៈ និង ថវិកា​ចំនួន ៣៧០,០០០​រៀល ផ្ដល់ជូន ដល់​មូលដ្ឋាន​ផ្ទាល់​តែម្តង​។ លោកជំទាវ​បន្តទៀតថា​អំណោយ​ថ្ងៃនេះ​ថ្វីត្បិតតែ​មាន​ចំនួន​តិចតួច​តែ​អាចជួយ​សម្រាល​បន្ទុក​ជីវភាព​បាន​មួយរយៈ​។​