អភិបាលខេត្ត​កំពង់ចាម ដឹកនាំមន្ត្រីរាជការ ចូលរួមកាន់បិណ្ឌ វេន​ទី​១០ ជាមួយពុទ្ធបរិស័ទនៅវត្តភ្នំ ជ័យគិរី (​ភ្នំហាន់ជ័យ) ស្រុកកំពង់សៀម

អត្ថបទ៖ លឹម ប៉ៃលិន

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត នា​ព្រឹក ថ្ងៃ ទី ១២ ខែកញ្ញា ឆ្នាំ ២០២០​នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត ភ្នំ ជ័យ គិរី (​ភ្នំ ហាន់ ជ័យ ) ស្ថិត នៅ ក្នុង ឃុំ ហាន់ ជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ដោយ មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ អភិបាល រង ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រី រាជការ នៃ​មន្ទីរ​អង្គភាព ពាក់ព័ន្ធ ជុំវិញ​ខេត្ត និង អជ្ញាធរ មូលដ្ឋាន ព្រមទាំង​ពុទ្ធបរិស័ទ ជាច្រើន រូប ផងដែរ ។

​ក្នុង ពិធី នោះ ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម រួម​នឹង ថ្នាក់ដឹកនាំ មន្ត្រី រាជការ បាន ឧទ្ទិស សូម ឲ្យ ដួង វិញ្ញាណក្ខន្ធ បុព្វការី ជន បាន យោង យកកំណើត កើត នៅ ក្នុង ទីឋាន ដ៏ ខ្ពង់ខ្ពស់ និង ងាក ក្រោយ ឲ្យ ពរជ័យ ដល់ កូន ចៅ បាន សេចក្តីសុខ សេចក្តីចម្រើន ជាពិសេស សូម ឲ្យ ព្រះ បារមី ដ៏ សក្ដិ​សិទ្ធិ នៅក្នុង លោក ក៏ដូចជា ព្រះ បារមី​នៅ​វត្ត ភ្នំ ជ័យ គិរី (​ភ្នំ ហាន់ ជ័យ ) តាម ជួយ បីបាច់ ថែរក្សា សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន សុខ ភាព ល្អ បរិបូរណ៍ ជន្មាយុ យឺនយូរ ដើម្បី សម្តេច បាន​ដឹកនាំ នាវា កម្ពុជា ឲ្យ រក្សា បាន ជា​និរន្តរ៍ នូវ សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង ការអភិវឌ្ឍ រីកចំរើន ថ្មីៗ បន្ថែមទៀត ដើម្បី ជា សេចក្តីសុខ សេចក្តីចម្រើន របស់ ប្រជាពលរដ្ឋ ខ្មែរ ទូទាំងប្រទេស​។ ព្រមទាំង ឧទ្ទិស នូវ មហា កុសលផល បុណ្យ សូម ឲ្យ បាន ដល់ វិញ្ញាណក្ខន្ធ វីរៈ កម្មាភិបាល យុទ្ធជន យុទ្ធ នារី អ្នកស្នេហាជាតិ ដែល បាន បាត់បង់ ជីវិត ដើម្បី បុព្វ ហេតុ ជាតិ មាតុភូមិ ជាតិ ស្នេហា នៃ យើង ផងដែរ ៕​