នៅក្នុងឱកាសនៃពិធីដាក់បិណ្ឌក្នុងឆ្នាំ២០២៤ដែលនឹងជិតមកដល់ខាងមុខនេះ តាមលោកជំទាវ ម៉ែន ភក្តី ហុកឡង់ឌី និងលោកជំទាវ ឆន លឹមហ៊ន់កងណែម សកម្មជន ស្មគ្រ័ចិត្ត គឺបាន នាំយកអំណោយផ្សេងៗរបស់សម្តេចវិបុល សេនា ភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រដើម្បីធ្វើការឧបបត្ថម្ភជូនដល់ប្រធាន អនុ ប្រធានបណ្តាញចលនាស្ត្រីក្នុងឃុំកោះសូទិន នៃស្រុកកោះសូទិន ខេត្តកំពង់ចាម។ អំណោយដែលត្រូវប្រគល់ជូនតាមរយៈលោកជំទាវ ម៉ែន ភក្តី ហុកឡង់ឌី, លោកជំទាវ ណុព្វ ស៊ីដារ៉ា ប៉ុល សារឿន, លោកជំទាវ ឆន លឹមហ៊ន់កងណែម លោកជំទាវ ស៊ាម សេងហាង ប៉ែនអ៊ាន, លោកជំទាវ ប៊ុនសំ និងក្រុមហ៊ុន ប៉ារាឌី នាពេលនេះរួមមានអង្ករ២តោន ក្រណាត់ប៉ាក់៦០អាវ ក្រណាត់ខោ១២៤ឈុត សារ៉ុង៥០ ក្រម៉ា៥០ ក្រណាត់ស២០០ម៉ែត្រ ហូល៨០ក្បិន និងឧបត្ថម្ភថវិកាជាច្រើនទៀត ដែលសរុបថវិការទាំងអស់ជិត៤០លានរៀល។
នៅក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយចលនាស្ត្រីក្នុងឃុំកោះសូទិន ខាងលើ នេះលោកជំទាវ ឆន លឹមហ៊ន់កងណែម រួមទាំងបងប្អូនជាបណ្តាញស្ត្រី និងលោកជំទាវៗទាំង អស់គ្នាបានសំដែងនូវទឹកចិត្តត្រែកអរដែលបាននាំយកអំណោយ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧបត្ថមជូនដល់ស្ត្រីៗ រួមទាំបុរសផដែរនៅក្នុងឃុំកោះសូទិន។ ទន្ទឹមនេះដែរ លោកជំទាវ ឆន លឹមហ៊ន់កងណែមក៏បានធ្វើការក្រើនរំលឹកដល់ស្ត្រីៗ និងបងប្អូនទាំងអស់គ្នា កុំឲ្យជឿលើក្រុមជ្រុលនិយមមួយក្តាប់តូចដែលតែងតែចង់ផ្តួលរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ជាមួយគ្នានេះយើងត្រូវរួមគ្នាការពារសុខសន្តិភាព និងគាំទ្រការ ជីកព្រែកជីកហ្វូណនតេជោ ដែលព្រែកនេះនឹងផ្តល់អត្តប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច ជាច្រើន និងបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា។ ដោយឡែកចំពោះតំបន់អភិវឌ្ឍន៍ត្រី កោណកម្ពុជា វៀតណាម ឡាវ ក៏មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់និងមិនមានការបាត់បង់ទឹកដីអ្វី ដែរ សូម្បីតែបណ្តាប្រទេសនៅអ៊ឺរុប និងប្រទេសតំបន់ផ្សេងៗទៀតក៏គេមានការបង្កើតតំបន់ អភិវឌ្ឍន៍បែបនេះដែរ ដើម្បីជួយសម្រួលដល់សេដ្ឋកិច្ច និងការដឹកជញ្ចូនរវាងប្រទេស និង ប្រទេសផងដែរ។ ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបន្តគាំទ្រការឧបត្ថម្ភនូវមូល និធិអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនយើងឲ្យកាន់ល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ជូនថានៅក្នុងពិធីឧបត្ថម្ភផ្សេងៗរបស់សម្តេចវិបុល សេនាភក្តី សាយ ឈុំ ខាង លើនេះ លោកជំទាវ ឆន លឹមហន់កងណែម ក៏បានផ្តាំផ្ញើរ ដល់ស្ត្រីដែលជាប្រធាន អនុប្រធាន ក្រុម នៃចលនាស្ត្រីឃុំកោះសូទិនត្រូវឧស្សាហ៍ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលជាស្ត្រីនៅតាមខ្នងផ្ទះឲ្យបានច្រើន ហើយប្រសិនបើជាស្ត្រី កុមារ ចាស់ជរាដែលមាន បញ្ហាជំងឺ ខ្វះខាតផ្សេងៗគឺត្រូវប្រញាប់រាយការណ៍ទៅកាន់ អជ្ញាធរ មូលដ្ឋានឲ្យបានដឹង ដើម្បី ធ្វើការដោះស្រាយ ជូនពួកគាត់។ ម្យ៉ាងទៀតបងប្អូនជាស្រ្តីៗ ទាំងអស់ត្រូវជួយបង្ហាត់បង្រៀន កូនៗនៅផ្ទះបន្ថែមទៀត បន្ទាប់ពីកូនបានរៀននៅសាលា ដើម្បីទទួលបាននូវចំណេះដឹង បន្ថែមទៀត ដូច្នេះហើយត្រូវជួយជំរុញអោយកូនៗខិតខំ ប្រឹងប្រែងរៀនសូត្រ និងមានឆន្ទៈ ពិតប្រាកដ ទោះបីជីវភាពជួបការលំបាកយ៉ាងណាក៏ដោយ ត្រូវតែខិតខំប្រឹងប្រែងសិក្សា ស្រាវជ្រាវ ស្វែងយល់ ធ្វើយ៉ាងណា ឲ្យកូនរបស់យើងទទួលបាន នូវគុណភាព សមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការរួមចំណែកលើក កម្ពស់សេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គមជាតិរបស់យើងផងដែរ។