អភិបាលខេត្ត​កំពង់ចាម បានស្នើ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ឲ្យ​ពង្រឹង​ការអនុវត្ត​ច្បាប់ លើបញ្ហា​បទល្មើស​នេសាទ

លឹម ប៉ៃលិន

​កំពង់ចាម : ក្នុង កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៩ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ស្នេ​ី​ដល់ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដាក់ ផែនការ ឲ្យ ខណ្ឌ​រដ្ឋបាល​ជលផល ត្រូវ​រៀបចំ កម្លាំង ជំនាញ ចុះ ល្បាត ត្រួតពិនិត្យ ជាប្រចាំ នៅ តាម ដង ទន្លេ មេគង្គ ក៏ដូចជា តំបន់ អតីត ឡូ នេសាទ​នានា ក្នុង ដែន សមត្ថកិច្ច របស់ ខ្លួន ដេ​ី​ម្បី ទប់ស្កាត់ ប​ង្រា​ប នូវ ឧបករណ៍ នេសាទ ខុសច្បាប់ ដែល ប្រព្រឹត្ត ឡើង ដោយ ជន ឆ្លៀតឱកាស មួយចំនួន ក្នុង​រដូវ​ទឹក​ឡេ​ី​ង​នេះ ដោយ ក្នុង អំឡុង ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក៏មាន​ទូក​អូស​យ៉ាំង​កាវ បើក​បុក ទូក ប្រជាពលរដ្ឋ នៅ​កណ្ដាលទន្លេ រវាង​ឃុំ​រំចេក និង​ឃុំ​កោះសំរោង ស្រុក​កំពង់សៀម បណ្ដាល​ឲ្យ​ស្លាប់ មនុស្ស ៣​នាក់ និង​រងរបួស ម្នាក់ ផងដែរ ។

​ជាមួយគ្នា នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក៏បាន ជំរុញ ដល់​មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន​ខេត្ត ក៏ដូចជា មន្ត្រី ពាក់ព័ន្ធ ឲ្យ រៀបចំ គម្រោង ជួសជុល ផ្លូវ ក្រាល កៅស៊ូ មួយ ចំនួន ដែល រង​ការខូចខាត ដោយសារ បញ្ហា ដក់ ទឹក ក្នុងនោះ ក៏ មាន ផ្លូវ នៅ តំបន់ ថ្មគោល ភូមិ ចុង ថ្នល់ និង ភូមិ ឡឥដ្ឋ សង្កាត់ បឹង​កុក ក្រុង កំពង់ចាម ដែល ត្រូវ អនុវត្ត នៅ រដូវ ស្ងួត ទឹក ភ្លៀង ខាងមុខនេះ ។

ក្នុង កិច្ចប្រជុំ​នេះដែរ ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម បាន លើក យក សេចក្តី ព្រាង របៀបវារៈ សំខាន់ ៗ មក ពិភាក្សា រួមមាន ១-​ការពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៨ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត ។​
២-​ការ ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ ប្រចាំ​ត្រី មាស​ទី​៣ (​កក្កដា សីហា កញ្ញា​) និង​ទិសដៅ​ការងារ​ប្រចាំត្រីមាស​ទី​៤ ឆ្នាំ​២០២១ របស់ រដ្ឋបាលខេត្ត​កំពង់ចាម ។​
៣-​ការពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​ផែនការ​សកម្មភាព​ការងារ​ត្រីមាស​ទី​៤( តុលា វិច្ឆិកា ធ្នូ ) ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកំពង់ចាម ។​
៤-​ការ ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ រៀបចំ​គម្រោង​ខេត្ត ឆ្នាំ​២០២២ ៕​