ដោយ៖ សុខ សីលា

តំណាងរាស្ត្រមណ្ឌលកំពង់ចាម លោកជំទាវ ស្រី គឹមឆយ លោកជំទាវ កុល ធារិន លោកជំទាវ ខុង ស៊ុនអេង អមដំណើរដោយសមាគមនារីស្រុក អាជ្ងាធរមូលដ្ឋានឃុំជីបាល បានអញ្ជើញចុះសុខទុក្ខ និងនាំយកសម្ភារៈ ថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ នៅភូមិជីបាល ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកជំទាវតំណាងរាស្ត្រ បាននាំយកថវិកាចំនួន ១,0៤០,០០០រៀល ក្នុងនោះថវិកាសប្បុរសជន ចំនួន ៦៤០,០០០រៀល រួមទាំងសម្ភារៈមួយចំនួនជូនដល់គ្រួសារដែលរងគ្រោះថ្នាក់ភ្លើងឆេះផ្ទះ មានឈ្មោះថា យ៉ាត យ៉ឺន អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះឈុន លី អាយុ៣២ឆ្នាំ។ ក្នុងនោះ លោកជំទាវ បានឧបម្ថថវិកា ចំនួន ១០០,០០០ ជូនរដ្ឋបាលឃុំជីបាល។

បន្ទាប់មក លោកជំទាវតំណាងរាស្ត្រ បានបន្តចុះសួរសុខទុក្ខ លោក ហ៊ុល វង្ស សមាជិកក្រុមប្រឹក្សាស្រុក ដោយនាំយកថវិកាចំនួន១៧០.០០០រៀល ជូនដល់គេហដ្ឋានផ្ទាល់ ស្ថិតក្នុងភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍។
នាឧិកាសនោះ ដោយមានសំណូមពរពីនាយកសាលាបឋមសិក្សាព្រែកដំបូកពីការខ្វះខាត លោកជំទាវ ក៏បានប្រគល់ថវិកាចំនួន ៦០០,០០០រៀល និង១៨០ដុល្លា ជូនសាលាសម្រាប់ធ្វើការកែលម្អចម្រឹងបង្អូចថ្នាក់រៀន។
