លោកជំទាវ កុល ធា​រិ​ន នាំយក​ថវិកា និង​សម្ភារៈ​របស់​ឯកឧត្តម ហ៊ុន ណេង ទៅ​ចូលរួម​បុណ្យសព​កុមារា​នៅ​ស្រុក​ស្ទឹងត្រង់​

​ដោយ៖ សម ផល្លា

នៅ​ព្រឹក​ថ្ងៃទី​១៣​ មករា ​ឆ្នាំ​២០២០ លោកជំទាវ កុល ធា​រិ​ន សមាជិក​រដ្ឋសភា​រួម​ដំណើរ​ដោយ លោកជំទាវ​ស្រី គឹម​ឆ​យ សមាជិក​រដ្ឋសភា និង​សហការី បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​និង​នាំយក​សម្ភារៈ ថវិកា​ដែលជា​អំណោយ​របស់ ឯកឧត្តម ហ៊ុន ណេង​សមាជិក​គណៈកម្មាធិកា​អចិ​ន្ត្រៃ​យ៏​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ព្រ​ទាំង លោកជំទាវ​ទៅ​ប្រគល់ជូន​គ្រួសារ​សព​កុមារា​រងគ្រោះថ្នាក់​ចរាច​រ​នៅ​ភូមិ​ទួល​រកា ឃុំ ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ។​

​លោកជំទាវ កុល ធា​រិ​ន មាន​ប្រសា​ស​ន៍​ថា ឯកឧត្តម ហ៊ុន ណេង និង​លោកជំទាវ​បាន​ផ្តាំផ្ញើ​សួរ​សុខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ទីនេះ​និង​សូមអោយ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ការពារ​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរ​ក្នុងនោះ​ត្រូវខិតខំ​មើលថែ​រទាំ​កូនចៅ​តូចៗ​ត្រូវ​នៅ​អោយ​ឆ្ងាយ​ទីកន្លែង​ធ្វើចរាច​ដើម្បី​ការពារ​កុំ​អោយមាន​គ្រោះថ្នាក់​ល​កើតមានឡើង​បន្តទៀត​។​

​លោកជំទាវ​បាន​ចូលរួម​សោកស្តាយ​ចំពោះ​គ្រួសារ​សព​ដែល​បាន​បាត់បង់​កូន​ជាទី​ស្រលាញ់​និង​បានធ្វើការ​លើកទឹកចិត្ត​ដល់​គ្រួសារ​សព​ត្រូវខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​បន្តទៀត​ជាពិសេស​ការមើល​ថែ​រទាំ​កូនចៅ​អោយបាន​ល្អ​និង​អោយ​កូន​បាន​ទៅ​សាលា​រៀនសូត្រ​ដើម្បី​អនាគត​របស់​ពួកគេ​ទៅ​ថ្ងៃមុខ​។​

​លោកជំទាវ​កុល​ធា​រិ​ន​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​កម្មវិធី​ថ្ងៃនេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ភ្លើងទាន​ដែល​អាច​បង្កអោយមាន​អគ្គី​ស​ភ័យ​កើត​។​ក្នុងនោះ​ក៏ត្រូវ​ថែ​រទាំ​សុខភាព​អោយ​បានល្អ​ពីព្រោះ​សុខ​ភាពជា​កត្តា​សំខាន់​ណាស់​សម្រាប់​ការរស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​យើង​និង​ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ដើម្បី​យើងទាំងអស់គ្នា​។​

​លោកជំទាវ និង​សហកា​រិ​ក៏បាន​ប្រគល់​ថវិកា​និង​សម្ភារៈ​ដែលជា​អំណោយ​របស់ ឯក​ឧ​ត្ត​ហ៊ុន​ណេង និង​លោកជំទាវ ជូន​គ្រួសារ​សព​កុមារា ​ឌី​ម ចិនស៊ីង អាយុ​៥​ឆ្នាំ​ ដែល​បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃអាទិត្យ​ទី​១២​ មករា​ ដោយ​គ្រោះថ្នាក់​ចរាចរ​រស់នៅ​ភូមិ​ទួល​រកា ឃុំ​ពាម​កោះ​ស្នា​ស្រុក​ស្ទឹងត្រង់ នូវ​ថវិកា​ចំនួន ៤០​ម៉ឺន​រៀល អង្ករ ៥០​គីឡូក្រាម​និង​សម្ភារៈ​មួយចំនួន ។​