អភិបាលខេត្ត​កំពង់ចាម ប្រារព្ធ​ពិធី​សាសនា ដើម្បី​ឧទ្ទិស​ព្រះរាជ​កុសល ថ្វាយ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ​

អត្ថបទ៖ នួន សត្យា

ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​លោកជំទាវ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា ជាច្រើន​នាក់​នា​ព្រឹក​ថ្ងៃទី ១៣ ខែមិថុនា​ឆ្នាំ ២០២០ នេះ បាន​អញ្ជើញ​នាំយក​នូវ​ចង្ហាន់ ទេយ្យទាន និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​នៅ​វត្តភ្នំ​ជ័យ​គិរី ហៅ​ភ្នំ​ហាន់ជ័យ ក្នុង​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ដើម្បី​ឧទ្ទិស​ព្រះរាជ​កុសល ថ្វាយ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់​៨៤ យាង​ចូល ៨៥ ព្រះវស្សា នា​ថ្ងៃទី​១៨ ខែមិថុនា ខាងមុខនេះ ។

​ជាមួយគ្នានេះដែរ​ឯកឧត្តម អ៊ុន ចាន់​ដា តាងនាម​អោយ គណៈ​កិត្តិយស សមាជិក សមាជិកា គណៈកម្មាធិការ​សាខា មន្ត្រី​ប្រតិបត្តិ យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទ ក្រហម​កម្ពុជា ទូទាំង​ខេត្តកំពង់ចាម បាន​សម្តែង​នូ​វក​ត្ត​ញ្ញូ​តា​ធម៌​ដ៏​ស្មោះស្ម័គ្រ​បំផុត ចំពោះ​ព្រះ​គុណូបការៈ​ដ័​ឧត្តុង្គឧត្តម និង​ទឹក​ព្រះទ័យ​ប្រកបដោយ​ព្រះព្រហ្ម​វិហារធម៌ របស់​ព្រះអង្គ ដោយបាន​លះបង់​ព្រះកាយ ពល បញ្ញាញាណ និង​ព្រះរាជ​ទ្រព្យ​ផ្ទាល់​របស៎​ទ្រង់ ក្នុង​វិស័យ​សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព និង​យាង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​នៃ​ជម្ងឺ​កូ​វីដ​១៩ រួមចំណែក​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ ជា​កូន ចៅ ចៅទួត​របស​ព្រះអង្គ ក្រោម​ដំបូល​សន្តិភាព និង​ការអភិវឌ្ឍន៍ ។​

​ក្នុង​ពិធី​នោះ បន្ទាប់ពី ព្រះ​សីល​សំវរ ប៊​ត តាំង ឆេង ព្រះ​មេគណ​ខេត្ត និង​ព្រះសង្ឃ ៧ អង្គ បាន សូត្រ​ពុទ្ធ​ជ័យ​មង្គល ចម្រើន​ព្រះ​បរិត្ត​ទៅតាម​ទំនៀម​ទំលាប់​ប្រពៃណី​យ​សាសនា រួចមក លោក អ៊ុន​ចាន់​ដា និង​លោកស្រី ព្រមទាំង​ថ្នាក់ដឹកនាំ បាន​អញ្ជើញ វេរភត្ត​ហារ ប្រគេន​ព្រះសង្ឃ​ចំនួន ៧​អង្គ ដោយ​មួយអង្គៗ​ទទួលបាន ៖ ចង្ហាន់ ១​ស្រាក់ , ផ្លែឈើ ១​កន្ត្រក​, សាដក ១ និង​បច្ច័យ​ចំនួន ៥​ម៉ឺន​រៀល , ដោយឡែក ព្រះចៅអធិការ​វត្ត បច្ច័យ ២០​ម៉ឺន​រៀល ។ យាយជី តាជី ៨៥​នាក់ ម្នាក់ៗ ចំនួន ២០,០០០ រៀល ។ សម្រាប់​វត្តភ្នំ​ជ័យ​គិរី លោក អ៊ុន ចាន់​ដា និង​លោក​សន​រី បាន​ប្រគេន អង្ករ ២៥០ គ​ក្រ ,​មី​ជាតិ ១០​កេស ,​ត្រីខ​១២០​កំប៉ុង , ទឹកក្រូច ១០​កេស​, ទឹក​សុទ្ធ ១០ កេស និង​បច្ច័យ​ចំនួន ១​លាន​រៀល​ផងដែរ ៕​