សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព ម្ដាយ លោកអភិបាលស្រុកបាធាយ

នួន សត្យា

(កំពង់ចាម)៖ នៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវ ជាប្រតិភូអមដំណើរ
អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោកជំទាវ ហម អុីម ដែលត្រូវជា ភរិយាឯកឧត្តម ប៉ាន់ ប៉េង និងជាម្ដាយបង្កើតរបស់លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយ។

សូមបញ្ជាក់ថា សព លោកជំទាវ ហម អុីម បានទទួលមរណភាពកាលពីថ្ងៃ សោរ៍ ៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:១២ នាទីរសៀល ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ក្នុងឱកាសនោះដែរ ក៏មានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុម ប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាច្រើនរូបទៀតផដែរ ។