នួន សត្យា
(កំពង់ចាម)៖ អាជ្ញាធរស្រុកកោះសូទិន នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២១ បានបន្តផ្សព្វផ្សាយអំពីអនាម័យ និងវិធីបង្ការការពារជំងឺកូវិដ-១៩ ។
អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ បានឲ្យដឹងថា ក្រុមអាជ្ញាធរស្រុកបានបន្តការចាក់ខ្សែអាត់ ផ្សព្វផ្សាយតាមវត្តអារាម និងទីប្រជំុជនសាធារណៈ ពិនិត្យ និងតាមដានអ្នកត្រលប់មកពីប្រទេសក្រៅ មកស្រុកកំណេីត ប្រសិនបេី ករណីសង្ស័យ ក្រុមអាជ្ញាធរអោយគាត់ទៅពិនិត្យសុខភាព និងនៅដាច់ដោយឡែកពីគេរយ:ពេល ១៤ថ្ងៃ ។
ជាមួយគ្នានោះដែរ កងកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុក រដ្ឋបាលឃុំប៉ុស្តិ៍ មេភូមិ បានសហការតាមដាន និងសហការគ្នាដាក់វេនប្រចាំការជាប់ជាប្រចាំ លេីការបង្ការទប់ស្កាត់ កូវីដ១៩ផងដែរ។
លោកអភិបាលស្រុក បានបញ្ជាក់ថា ទន្ទឹមនឹងនោះ ក្រុមអាជ្ញាធរស្រុក បានចែកផ្ទាំងរូបភាពឡូហ្គោ សម្រាប់បិទផ្សាយដល់រដ្ឋបាលឃុំ និងអប់រំ ណែនាំសុខភាពដល់អ្នកមកពីប្រទេសក្រៅ ត្រលប់មកស្រុក និងជូនដល់បងប្រជាពលរដ្ឋ តាមបណ្តាឃុំចំនួន ដើម្បីឲ្យពួកគាត់បានជ្រាបនូវព័ត៌មាន ។