អត្ថបទ៖ នួន សត្យា

អភិបាលខេត្តកំពង់ចាម បានសម្រេចប្រគល់ ដីក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃ លើទំហំផ្ទៃដី ៧១,៨១២ ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអ្នកសម្រេចក្នុងការចេញប័ណ្ណកម្មសិទ្ធិ ។
ការសម្រេចនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីលោកអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះពិភាក្សា លើការស្នើសុំចុះបញ្ជីប្លង់ ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី មួយកន្លែង ស្ថិតនៅក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃនោះ ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីមានសំណើសុំធ្វើប័ណ្ណកម្មសិទ្ធិកាន់កាប់ដីនៅតំបន់រមណីយដ្ឋានភ្នំជើងព្រៃ លោកអភិបាលខេត្តកំពង់ចាម បានសម្រេចបង្វែសំណើខាងលើ ជូនទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីធ្វើការពិនិត្យសម្រេច ព្រោះថា ដីនៅក្នុងតំបន់អភិរក្សរម្មណីយដ្ឋានភ្នំជើងព្រៃ កន្លងមកស្ថិតក្នុងការគ្រប់គ្រង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

