អភិបាលស្រុក​កំពង់សៀម​ថ្លែងអំណរគុណ​ដល់​មន្ត្រី និង​ព្រះសង្ឃ​ដែល​បាន​ជួយ​រូស​រើ​ផ្ទះ​ប្រជាពលរដ្ឋ

នួន សត្យា

(​កំពង់ចាម​)៖ នៅ​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០២១ លោក ប៊ិន ឡា​ដា អភិបាល​នៃ គណៈ​អភិបាលស្រុក​កំពង់សៀម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជៅ ចំពោះ លោក លោកស្រី​គណៈ​អភិបាលស្រុក លោក លោកស្រី នាយក នាយករង​រដ្ឋបាល​សាលាស្រុក មន្ត្រី​សាលាស្រុក ប្រធានការិយាល័យ​ផែនការ អនុប្រធាន​ការិយាល័យ​សាធារណការ ម​ន្រី្ត​ការិយាល័យ​ផែនការ ម​ន្រី្ត​ការិយាល័យ​អភិវឌ្ឍន៍ជនបទ កងកម្លាំង​ទាំងបី សស​យក ព្រះចៅអធិការ​វត្ត​ចំនួន ៤​វត្ត ដែល​និមន្ត​មកពី​វត្ត កោះគល់ កោះសំរោង វត្ត​ក្រឡា និង​វត្ត​នគរ​បា​ជ័យ​ក្រៅ ដែល​បាន​
​ចុះទៅ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ ឈ្មោះ នៅ មាស ដែលមាន​សមាជិក​ចំនួន ៥​នាក់​ស្រី ៣​នាក់ (​ទំហំ​ផ្ទះ ៤ ម៉ែត្រ X ៥​ម៉ែត្រ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ដែក​) ដែល​ស្ថិតនៅ​ភូមិ​កោះគល់ ឃុំ​កោះ​រកា​។​