អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​១១ នៅ​វត្ត​ពោធិ​មង្គល (​វត្ត​ទួល​ព្រះ​ឃ្លាំង​) ស្រុក​ស្ទឹងត្រង់

លោកជំទាវ កុល ធា​រិ​ន លោកជំទាវ ស្រី គឹម​ឆ​យ លោកជំទាវ ខុង ស៊ុន​អេង តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម លោក គឹម សួ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយឃុំទួលព្រះឃ្លាំង និង​សហការី អមដំណើរដោយអាជ្ងាធរភូមិ ឃុំ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​១១ និង​នាំយក​ទេយ្យទាន និងចង្ហាន់របស់ឯកឧត្តម ហ៊ុន ណេង សមាជិអចិន្ត្រៃយ៍នៃរដ្ឋសភា និងលោកជំទាវ ទៅប្រគេនព្រះសង្ឍ នៅ​វត្ត​ពោធិ​មង្គល (​វត្ត​ទួល​ព្រះ​ឃ្លាំង​) ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។

​ក្នុងឱកាស​នោះ លោកជំទាវ​តំណាងរាស្ត្រ និង​ក្រុមការងារ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​បួងសួង និង​ឧទ្ទិស​នូវ​មហា​កុសលផល​បុណ្យ ដែល​បានធ្វើ​ក្នុង​ថ្ងៃបុណ្យ កាន់បិណ្ឌ​វេន​ទី​១១ ជូន​ដល់​បុព្វការី​ជន​មាន មាតា បិតា ជីដូន​ជីតា ញា​ត្តិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ ដើម្បី​ឲ្យ​ពួកគាត់ មក​ទទួលយក កុសលផល​បុណ្យ និង​បាន​ទៅ​កើត​ក្នុង​សុគតិភព នឹង​ឧទ្ទិស​មហាកុសល​នេះ ជូន​ដល់​ដួងវិញ្ញាណ​ខន្ធ​បុព្វបុរស​អ្នកស្នេហាជាតិ និង​វីរ​យុទ្ធជន យុទ្ធ​នារី ដែល​បាន​បូជាជីវិត លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ និង​ទឹកដី​កម្ពុជា​នាពេល​កន្លងមក សូមឱ្យ​បុណ្យ​កុសល​ដែល​បានធ្វើ​ក្នុង​ថ្ងៃបុណ្យ​កាន់បិណ្ឌ​វេន​ទី​១១​នេះ បាន​ដល់​អ្នក​ទាំងអស់​គ្រប់ៗ​គ្នា​។​

នៅក្នុង​ឱកាស​នោះដែរ លោកជំទាវ​តំណាងរាស្ត្រ និងលោកប្រធានមន្ទីរសុខាភិបាល ក៏បាន​នាំយក​ថវិការ​របស់​ឯក​ឧ​ត្ត​ម ហ៊ុន ណេង និង​លោកជំទាវ ចូលរួម​ជា​បច្ច័យ​កសាង​ចំនួន ៤,០០០,០០០​រៀល និងទេយ្យទាន​មួយចំនួនប្រគេនព្រះសង្ឍ។ បន្ទាប់មកក៏បានចែកពុទ្ធបិស័ទដែលចូលរួមក្នុងពិធីកាន់បិណ្ឌនូវ សាប៊ូ និងនំបុ័ងព្រមទាំងជូនថវិកាប្រជាការពារចំនួន៥០នាក់ក្នុងម្នាក់ទទួលបាន១ម៉ឺនរៀល។