អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​១០ ចំនួន ៣​វត្ត នៅ​ឃុំ​ព្រែ​កក់ និងឃុំដងក្ដាស្រុក​ស្ទឹងត្រង់​

លោកជំទាវ កុល ធា​រិ​ន លោកជំទាវ ខុង ស៊ុន​អេង តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ព្រមទាំង​តំណាងថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម និងជាក្រុមការងារចុះជួយឃុំដងក្ដា ព្រមទាំងអា​ជ្ងា​ធរ​ឃុំ ភូមិ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​១០ និង​នាំយក​ទេយ្យវត្ថុ ថវិកាកសាងរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិក​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និងលោកជំទាវ ប្រគេនព្រះសង្ឍនៅ​វត្ត​ចំនួន​៣ គឺវត្តគិរីវនារាមស្ទឹងត្រង់ វត្តជ័យគីរីសារាមភ្នំអំពិល ស្ថិតឃុំព្រែកកក់ និងវត្តជោតវន្តសារាមភ្នំក្រហម (វត្តស្វាយផ្អែម) ស្ថិតឃុំដងក្ដា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។

ក្នុងឱកាស​នោះ លោកជំទាវ​តំណាងរាស្ត្រ និង​ក្រុមការងារ ព្រមទាំង​ពុទ្ធបរិស័ទ​ បាន​បួងសួង និង​ឧទ្ទិស​នូវ​មហា​កុសលផល​បុណ្យ ជូន​ដល់​បុព្វការី​ជន​មាន មាតា បិតា ជីដូន​ជីតា ញា​ត្តិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ មក​ទទួលយក កុសលផល​បុណ្យ និង​បាន​ទៅ​កើត​ក្នុង​សុគតិភព នឹង​ឧទ្ទិស​មហាកុសល​នេះ ជូន​ដល់​ដួងវិញ្ញាណ​ខន្ធ​បុព្វបុរស​អ្នកស្នេហាជាតិ និង​វីរ​យុទ្ធជន យុទ្ធ​នារី ដែល​បាន​បូជាជីវិត ការពារជាតិ​មាតុភូមិ និង​ទឹកដី​កម្ពុជា​នាពេល​កន្លងមក​។​

នៅក្នុង​ឱកាស​នោះដែរ លោកជំទាវ​តំណាងរាស្ត្រ និងថ្នាក់ដឹកនាំថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​នាំយក​ថវិការ​របស់​ឯក​ឧ​ត្ត​ម ហ៊ុន ណេង និង​លោកជំទាវ ចូលរួម​ជា​បច្ច័យ​កសាង​ចំនួន ៣,៥០០,០០០​រៀល និងទេយ្យទាន​មួយចំនួន ប្រគេនព្រះសង្ឍ។