សមិទ្ធផល​នានា​នៅរ​ម្មណី​ដ្ឋា​ន​ប្រាសាទបន្ទាយទ័ព និង​ព្រះអង្គ​ធំ​ជ្រោះ​សែន​មនោ​រម្យ ដែល​កែឆ្នៃ​តាមបែប​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញ​សា​សា​នា​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​នឹង មមាញឹក​ក្នុងការ​ស្ថាបនា​

ហ៊ាង ថាច

សមិទ្ធផល​នានា​ក្នុងរ​ម្មណី​យ​ដ្ឋា​ន​ប្រាសាទបន្ទាយទ័ព និង​ព្រះអង្គ​ធំ​ជ្រោះ​សែន​មនោ រម្យ ដែល​សាងសង់​កែឆ្នៃ​តាមបែប​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា ដែល​ស្ថិត នៅក្នុង ភូមិ​អូរ​តាប៉ាង ឃុំ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ និ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​គឺ​បាន​មមាញឹក ក្នុងការ​សាងសង់​ដោយមាន​ការផ្តួចផ្តើម​គំនិត​កសាង​ដោយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និង​លោកជំទាវ ទន់ ខុន យឹម​ឆៃលី ព្រមទាំង​បុត្រាបុត្រី និង​ចៅប្រុស​ចៅស្រី ហើយ​នៅពេល​ថ្មីៗ​នេះដែរ​ដោយមាន​ការណែនាំ​ចង្អុលបង្ហាញ​ពី​សំណាក់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​អនុញ្ញាត​លោក ចាន់ ផល្លី អភិបាលក្រុង​កំពង់ចាម​រួមទាំង​លោក គីម​សួរ​ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានធ្វើ​ការចុះ​ត្រួតពិនិត្យ​នូវ​ដំណើរការ​សាងសង់​ខាង​លើ​នេះ​ផងដែរ​។​

សម្រាប់អ្នកទេសចរ​ណ៍​ទូទៅ​ក្រៅពី​ការ​ទៅលេង​នៅតាម​ឆ្នេរសមុទ្រ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ភ្ញៀវ​ទេសចរណ៍​ក៏​អាច ទៅលេង​កំសាន្តរ​ម្មណី​យ​ដ្ឋា​ន​ប្រាសាទបន្ទាយទ័ព និង​ព្រះអង្គ​ធំ ជ្រោះ​សែន​មនោ​រម្យ​បែប​ធ្ម​ជាតិ​ដែល​បាន​លាក់ខ្លួន​យ៉ាង​អាថ៌កំបាំង​កណ្តាល​ព្រៃភ្នំ ដែល ពោរពេញ​ទៅដោយ​ព្រៃព្រឹក្សា​លតា​វ​ល្លិ៍ ធម្មជាតិ​ស្រស់បំព្រង​ខ្យល់អាកាស​បរិសុទ្ធ ទឹកជ្រោះ ធម្មជាតិ​ខ្ពស់​ទាប ជាច្រើន​កន្លែង សម្លេង​សត្វ​បក្សា បក្សី​ស្រែកច្រៀង​កងរំពង ព្រមទាំង មាន​ព្រះវិហារ អារាម​ព្រះពុទ្ធសាសនា តាមបែប​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញ​សា​សា​នា ដែល​ត្រូវបាន​គេ កំពុង​កែឆ្នៃ​បន្ថែមទៀត​។​

មិនតែប៉ុណ្ណោះ​នៅ​ទីរ​ម្មណី​យ​ដ្ឋា​ន​នេះ​មាន​រូបចម្លាក់​បដិមា​ថ្មីៗ ច្រើន​ប្រភេទ​ដូចជា​ព្រះ អង្គ​ធំ​ជ្រោះ​សែន​មនោ​រម្យ រានហាល ឫ​ហៅថា​អ​សនៈ ដែលមាន​ព្រះអង្គ​ប្រវែង​១២​ម៉ែត្រ ដែល ព្រះអង្គ​ចូល​បរិ​និ​ពា​ន្ត ចម្លាក់​ក្នុង​ជ្រោះ​តាម​ផ្ទាំង​ថ្ម​ជា​ប្រ​វត្ត​សាស្ត្រ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ប្រសាទ​បន្ទាយទ័ព​រួម​មាន​សាលា​បុណ្យ​ព្រះអង្គ​គោកធ្លក​តួ​ព្រះអង្គ​នីមួយៗ​ឆ្លាក់​ក្បាច់​ជា​សសរ​ពេជ្រ តាម​រចនាបទ​ប្រាសាទបន្ទាយទ័ព និង​លំនាំ​ប្រសាទ​បន្ទាយស្រី​មាន​កម្ពស់​២១​ម៉ែត្រ ប្រាសាទ​ឈើ​សសរ​មូល​៥៤​ម៉ែត្រ​ដើម្បី​សំណាក់​ធម៌​របស់​លោកយាយ​លោកតា​ដូច​នៅ​មណ្ឌល អភិរក្ស​សួ​ប​ក្រញូង​នគរ​បា​ជ័យ​ខេត្តកំពង់ចាម រួមទាំង​ខ្លោងទ្វារ​ចូល​តាម​រចនាបទ​អង្គរវត្ត រូបព្រហ្ម​យក្ស​៥៤ និង​ទេវតា​៥៤​។ មិនតែប៉ុណ្ណោះរ​ម្មណី​យ​ដ្ឋា​ន​ប្រាសាទបន្ទាយទ័ព និង ព្រះអង្គ​ធំ​ជ្រោះ​សែន​មនោ​រម្យ​បែប ធ្ម​ជាតិ​ដែល​ស្ថិតនៅ​ក្នុងភូមិ​អូរ​តាប៉ាង ឃុំ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នេះ​រូ​បដិមា​ជាច្រើន​ថែមទៀត​ដូចជា​ព្រះ​ភ​គិ​ណេ​ស​ព្រះអង្គ​ផ្ទុំ ស្តេច​ដំរី​ស ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់ដឹង ព្រះ​កុកស​ទ្ធោ ព្រះ​សមណ​គោត្ត​ម ព្រះ​សិ​អារ្យ មេត្រី ព្រះវិហារ​ព្រះអង្គ​ធំ ព្រះពុទ្ធ​ទ្រង់​ប្រសូត ស្នាម​ព្រះបាទ​ជាន​ទុក ព្រះ​នរាយណ៍ ព្រះ​វិស្ណុ ព្រះ​ឥសូ ព្រះអង្គ​បន្ទាយទ័ព ព្រះអង្គ​ចតុម្មុខ ព្រះ​គោ​ព្រះ​កែវ សិវៈ​លឹ​ង្គ​ព្រះ​ឥសូរ ទឹកជ្រោះ លឹ​ង្គ​១​ពាន់​លោកតា​ដួង លោកតា​អាំ ទឹកជ្រោះ​សង្សា ស្តេច​អណ្តើក នាគរាជ​ក្បាល​៧ ស្ត​វ​រាជសីហ៍ ហនុមាន គ្រុឌ​និង​រូបចម្លាក់​បដិមា​ជាច្រើន​ទៀត​ដែល​សុទ្ធតែ​ដាប់​ឆ្លាក់ ពីលើ​ផ្ទាំង​ថ្មភ្នំ ឆ្លាក់​ក្នុង​ល្អាង​ភ្នំ ក្នុងព្រៃ និង​ក្នុង​ជ្រោះ​ភ្នំ​។​

​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែលមាន​បំណង​ទៅ​កំសាន្ត​នៅ​ប្រាសាទបន្ទាយទ័ព​និង​ព្រះអង្គ​ធំ​ជ្រោះ​សែន​មនោ​រម្យ​បែប​ធ្ម​ជាតិ​ក្នុងស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​គឺ​ភ្ញៀវ ទេសចរណ៍​អាចធ្វើ​ដំណើរ ចេញពី​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ផ្លូវបំបែក បង្គោលគីឡូម៉ែត្រ លេខ ១៩៣ (​ផ្លូវ​ក្រាល​គ្រួស​ក្រហម​) ឆ្លងកាត់​តាម​បណ្តោយ ភូមិ​អូ​តាប៉ាង ចម្ងាយ​ប្រមាណ​ជិត ៦​គីឡូម៉ែត្រ និង​ធ្វើដំណើរ​តាម​រង្វង់​មូល​កែវផុស​ប្រវែង​ប្រមាណ​១០​គីឡូម៉ែត្រ​៕​