លោកជំទាវ អន​ហេង លក្ខិណា អ​ញ្ចើ​ញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ ឃុំ និង សួរសុខទុក្ខ​គ្រួសារ​ជួប​ការលំបាក​នៅ​ឃុំ​ខ្ចៅ ស្រុក​កងមាស​

ធឹម សារ៉ន

​នារ​ព្រឹក​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០២១ លោក ជំទាវ អន​ហេង លក្ខិណា ប្រធាន​គណ​:​គ​ម្មា​ធិ​ការពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត រួម​ដំណើរ មាន​លោកស្រី សម ផល្លា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោកស្រី អៀម វ​ណ្ណី ស្នងការរង​នគរបាល​ខេត្ត អ​ញ្ចើ​ញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ ឃុំ​ខ្ចៅ ស្រុក​កងមាស​ដើម្បី​ស្តាប់​របាយការណ៍ ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​លទ្ធផល​ដែល​អនុវត្តន៍ កិច្ចការងារ​ស្ត្រី​និង​កុមារ​កន្លងមក ព្រមទាំង​ចែករំលែក​បទពិសោធន៍​មួយចំនួន​។​

​បន្ទាប់ពី​កិច្ចប្រជុំ​លោកជំទាវ និង​ក្រុមការងារ​រួម​ដំណើរ​ជាមួយ​អាជ្ញាធរ​ស្រុក​ក៏បាន​អញ្ជើញ​ទៅសួរសុខទុក្ខ និង នាំយក​សម្ភារ​:​រួមជាមួយ​ថវិកា​របស់​រដ្ឋបាលខេត្ត ដល់​គ្រួសារ​ជួប​ការលំបាក ចំនួន​០៥​គ្រសារ ១.​អ្នកស្រី​ចាប់​ម៉ាច ២.​អ្នកស្រី​ប៊ុង​ឈុន​ហេង ៣.​អ្នកស្រី​លាង​ភាស់ ដោយ​ម្នាក់​ទទួលបាន អង្គរ​២០​គី​ឡូង​ក្រាម ទឹកត្រី​១​យួរ ទឹក​ស៊ី​អ៊ា​វ​១​យួរ ត្រីខ​១​យួរ​មី​១​កេស និង​ថវិការ​ចំនួន​២០០០,០០០​រៀល ។​ដោយឡែក​លោកយាយ​ពីររូប​ទៀត​ជា​ចាស់ជរា​គ្មាន​ទីពឹង​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់ មាន លោកយាយ តាត ទួ​ទួលបាន​ថវិការ​ចំ​នួ​១៧០០០០​ម៉ឺន​រៀល លោកយាយ សួន ទ្រព្យ ថវិការ ១៣០០០០​ម៉ឺន​រៀល ផងដែរ​។​

​ទន្ទឹមនឹងនោះ​លោកជំទាវ​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត ដែលជា​និច្ចកាល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​បងប្អូន ប្រជាពលរដ្ឋ​ជួប​ការលំបាក​ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ហើយ​សូម​បងប្អូន​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​។​

​លោកជំទាវ​មានប្រសាសន៍​ប​ន្តែ​ម​ទៀតថា នៅក្នុង​បរិបទ​ថ្មី​នេះ ប្រជាពលរដ្ឋ​ត្រូវតែ​ចូលរួម​នូវ​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល​បង្កើន ការ ប្រុងប្រយ័ត្ន​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ តាមរយៈ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​ជាមួយ​អាល់កុល សាប៊ូ ជែ​ល និង មាន​គម្លាត​សុវត្ថិភាព ពិសេស​គឺ​អនុវត្តន៍​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ៣​កុំ ៣​ការពារ​ដើម្បី​ជៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា​។​