ក្រុម​ចលនា​ស្ត្រី​ខេត្តកំពង់ចាម​បាន​ចូលរួម ក្នុងការ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន ចំនួន ២​ខ្នង ជាមួយ​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ថ្នាក់កណ្តាល និង​គណៈ​ចលនា​ស្ត្រី ចំនួន​៥០០.០០០​រៀល

​លោកជំទាវ ប៉ាង ដា​នី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​ប្រតិបត្តិ​សាខា​សមាគមនារី​កម្ពុជា​ដេ​ី​ម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ​ថ្នាក់​ខេត្ត ចូលរួម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​លើក​ទី ១ និង​លើក​ទិសដៅ​អនុវត្ត​ឆមាស​ទី ២ ឆ្នាំ ២០២១ របស់​គណៈ​ចលនា​ស្ត្រី និង​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា​ដេ​ី​ម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​
​នា​រសៀល​ថ្ងៃ​ច័ន្ទ ៧​កើត ខែស្រាព​ណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ។

​ក្នុងនាម​តំណាង​ឲ្យ​គណៈ​ចលនា​ស្ត្រី និង​សមាគមនារី​កម្ពុជា ដើម្បី​សន្តិ​ភា និង​អភិវឌ្ឍន៍ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន ថ្លែង​នូវ​ការអបអរសាទរ​យ៉ាង​ខ្ពង់ខ្ពស់​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​ដែល សម្តេច ទទួលបាន​មេដាយ​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក 2021 ( World Summit Peace) ពី​មហាសន្និបាត​នៃ​ក្តីសង្ឃឹម​លើក​ទី​៧ ក្រោម​ប្រធានបទ​ស្តីពី “​សន្តិភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​” អម​ជាមួយ​ទឹកប្រាក់ ១​លាន​ដុល្លារ ហើយ​ថវិកា​នេះ​សម្តេច​ក៏បាន​បង្វែរ​យក​ទៅ​កសាង​ផ្ទះ​អតីតយុទ្ធជន​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក៏​ជា​ផ្នែក​មួយ នៃ​ការ​សូម​ចូលរួម​សកម្មភាព​ជាមួយ រាជរដ្ឋាភិបាល ក្នុងការ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន ចំនួន ២​ខ្នង ផងដែរ ។​
​ថ្លែង​នៅក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​កោត​ស​សើរ​នូវ​រាល់​សកម្មភាព​របស់លោក​ជំទាវ​ប្រធានកិត្តិយស លោកជំទាវ​ប្រធាន​សាខាសមាគម​នារី​ខេត្ត ដោយបាន​ផ្តោតលើ​ការងារ​ស្នូល​របស់​នារី​នៅ​គ្រប់​មន្ទីរ​អង្គភាព ក្រុង​ស្រុក ក៏ដូចជា​ការងារ​ចូលរួមចំណែក​យ៉ាងសំខាន់​នៅ​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ។​

​នៅ​ចំពោះមុខ​ដ៏​ខ្លី​ខាងមុខ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត បាន​ឲ្យ​នារី​យើង​ទាញ​ការចាប់អារម្មណ៍​ទៅលើ​សកម្មភាព​នារី​នៅក្នុង​ការត្រៀម​លក្ខណៈសម្បត្តិ​គ្រប់បែបយ៉ាង ចូលរួម​ក្នុង​ការងារ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណា​ត្តិ​ទី ៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០២៣ នាពេល​ខាងមុខនេះ ។

​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានស្នើ​ឲ្យ​លោកជំទាវ លោកស្រី ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការបន្ត​រក្សា និង​អនុវត្ត​គោលការណ៍​បង្ការ​ទប់ស្កាត់ និង​វិធាន​សុខាភិបាល «៣ ការពារ​-៣ កុំ​» ពិសេស​ត្រូវ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​បង្កើន « ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ​» ដែលជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការពារ​អាយុជីវិត​ប្រជាជន​ពី​មេរោគ​កូ​វីដ​-១៩ ពិសេស ប្រភេទ​ដែល​តា ឬ​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី ក៏ដូចជា​ដើម្បី​ត្រៀមលក្ខណៈ​ឈានឆ្ពោះ​ទៅកាន់​ផែនការ នៃ​ការបើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ និង​ការរស់នៅ​ជាមួយនឹង​វត្តមាន​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​, រាជរដ្ឋាភិបាល​បានសម្រេច​ប្រកាស​ដាក់ចេញ​នូវ « គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ » ដល់​ប្រជាជន​ទូទៅ​ចាប់ពី​អាយុ​១២​ឆ្នាំ​ឡើងទៅ ចាប់ពី​ខែសីហា ឆ្នាំ​២០២១ ដល់​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០២២ និង​ឈានទៅ​បើក​សាល​រៀន​ទាំងអស់​នៅ​ទូទាំងប្រទេស​ឡើងវិញ​ផងដែរ ៕​