ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្រុក​ចំការលើ ចែក​ម៉ាស​ដល់​លោកគ្រូ​អ្នកគ្រូ និង​សិស្ស​ដើម្បី​ការពារ ការឆ្លង​ជំងឺ​កូ​វីដ​១៩

នួន សត្យា

(​កំពង់ចាម​)៖ ក្រុម​សហភាព​សហព័ន្ធ​យុវជន​ស្រុក​ចំការលើ នី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ បានធ្វើ​សកម្មភាព ចែក​ម៉ាស​ដល់​លោកគ្រូ​-​អ្នកគ្រូ និង​សិស្ស និង​បានធ្វើ​ការណែនាំ​បន្ថែម ដើម្បី​បង្ការ​កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ។

​ឯកឧត្តម ហាន កុសល អភិបាលរង​ខេត្តកំពង់ចាម និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្រុម ស​.​ស​.​យ​.​ក ស្រុក​ចំការលើ បាន​ចុះ​ផ្សព្វផ្សាយ និង​ចែក​ម៉ាស់​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​នៅ​សាលា​នូ​រ៉ុល​អុ​ិ​សហ្សា​ន ភូមិ​អូរ​ក្រាយ ន​៨​ង​បាន​ណែនាំ នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ កុំអោយ​រីក​រាលដាល​តទៅទៀត និង​ចូលរួម ៣​ការពារ ៣​កុំ​ទាំងអស់គ្នា ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​

​ឯកឧត្តម ហាន កុសល បាន​ឲ្យ​ដឹងផង​ដែរ​ថា ដោយឡែក​នៅ​ថ្ងៃ​ដដែល​នេះ ក្រុម ស​.​ស​.​យ​.​ក​. ស្រុក​ស្រី​សន្ធរ ក៏បាន​ចូលរួម​សង្កេតការណ៍ នៃ​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​សាលាឃុំ ក្នុងស្រុក​ស្រី​សន្ធរ​ផងដែរ​៕​