លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត បាន​អញ្ជើញ​ចូលរួម​ពិធី បើក​វេទិកា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ស្ដីពី «​ស្ត្រី សន្តិភាព និង​សន្តិសុខ​»

នា​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែតុលា ឆ្នាំ​២០២១ លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត បាន​អញ្ជើញ​ចូលរួម​ពិធី បើក​វេទិកា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ស្ដីពី «​ស្ត្រី សន្តិភាព និង​សន្តិសុខ​» ក្រោម​អធិបតីភាព ឯកឧត្ដម ប្រាក់​សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោកជំទាវ កិត្តិ​បណ្ឌិត អ៉ឹ​ង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី តាមរយៈ​ប្រព័ន្ធ​អន​ឡាញ (Zoom ) ដែល​រៀបចំឡើង​ដោយ ក្រសួង​កិច្ចការនារី នៅ​សាល​ប្រ​ជ៉ំ​ធំ​សាលាខេត្ត​។​

វេទិកា​នេះ​មាន​គោលបំណង​ចម្បង​សំខាន់ៗ​ចំនួន ៣​គឺ​៖ ដើម្បី​សម្របសម្រួល​ដល់​កិច្ចសន្ទនា ចែករំលែក​បទពិសោធ​ន៍ និង​ឧត្ដ​មា​នុ​វត្ត​ន៍ រវាង​បណ្ដា​ប្រទេស​នៅ​អាស៊ី​-​អឺរ៉ុប ក្នុងការ​អនុវត្ត​របៀប​វារៈ ស្ត្រី សន្តិភាព និង​សន្តិសុខ​, បង្ហាញ​នូវ​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា ស្ដីពី​ដំណើរ នៃ​ការវិវត្ត របស់​ស្ត្រី សន្តិភាព និង​សន្តិសុខ ប្រវត្តិ​នៃ​ការចូលរួម របស់​ស្ត្រី​ក្នុង​វិស័យ​ដោះមីន និង​រក្សា​សន្តិភាព ក៏ដូចជា​យុទ្ធសាស្ត្រ និង​ការអភិវឌ្ឍន៍ ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​អំពើ​ហឹ​ង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ផលប៉ះពាល់ នៃ​ជំងឺ​កូ​វីដ​-19 លើ​ស្ត្រី និង​ស្វែងរក​មតិ​គាំទ្រ ក្នុងការ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​អម​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ស្ត្រី​នៅក្នុង​រៀងរាល់​កិច្ច​ប្រ​ជ៉ំ​កំពូល​អាស៊ី​-​អ៉ឺ​រ៉ុ​ប នាពេល​អនាគត​។ វេទិកា​នេះ​ធ្វើឡើង​រយៈពេល ២​ថ្ងៃ (១៣-១៤ តុលា ២០២១) មានការ​អញ្ជើញ​ចូលរួម​ពី សំណាក់​ប្រមុខ​ដឹកនាំ នៃ​បណ្ដា​ប្រទេស នៅ​ទ្វីបអាស៊ី និង​អឺរ៉ុប និង​លេខាធិការដ្ឋាន​អាស៊ាន​ចំនួន ៥៣ សរុប​ចំនួន ៤៤៧​នាក់ ក្នុងនោះ​ខេត្តកំពង់ចាម​ចំនួន ២៦​នាក់​។​