ឯកឧត្តម ខៀវ កា​ញា​រី​ទ្ឋ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សៀវភៅ ស្តីពី​ជីវប្រវត្តិ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​

សៀវភៅ​ស្តីពី​ជីវប្រវត្តិ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ភាសា​អង់គ្លេស​ដែលមាន​ចំណងជើង​ថា “Hun Sen – War & Peace in Cambodia and Southeast Asia” ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “​ហ៊ុន សែន – សង្គ្រាម​និង សន្តិភាព នៅ​កម្ពុជា និង​អាស៊ីអាគ្នេយ៍​” ជា​ស្នាដៃ​និពន្ធ​ដោយ ឯកឧត្តម ឆាយ សុផល ត្រូវបានធ្វើ​ពិធី​ប្រគល់ និង​ទទួល នា​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​ក្រោម​អធិបតី ភាព ឯកឧត្តម ខៀវ កា​ញា​រី​ទ្ឋ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​។​

តាម​ការបញ្ជាក់​របស់ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន និង​ជា សាស្ត្រាចារ្យ ផ្នែក​សារព័ត៌មាន បាន​រៀបរាប់ថា សៀវភៅ​នេះ​បានបង្ហាញ​ពី​ព្រឹត្តិការណ៍ នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៧០ មក​ឆ្នាំ​២០២០ ដែល​ប្រទេស​កម្ពុជា ឆ្លងកាត់​គ្រប់​រសជាតិ ពិសេស ខណៈពេល ដែល​មហាអំណាច បស្ចិមប្រទេស និង​អាស៊ី កំពុង​ប្រកួតប្រជែង​គ្នា ទាំង សព្វាវុធ បច្ចេក វិទ្យា សេដ្ឋកិច្ច ពាណិជ្ជកម្ម មនោគមន៍​វិទ្យា និង​ភូមិសាស្ត្រ​នយោបាយ​។ “​ជាការ​ពិត​ប្រជាជន​កម្ពុជា រួមទាំង​បរទេស​ផង​បាន​ស្គាល់ សម្តេច​តេ​ជោ ហ៊ុន សែន ជា​នរណា ប៉ុន្តែ​ពួកគាត់​ទំនងជា​មិនបាន​ដឹង​ពី​បញ្ហា​ប្រទាក់ក្រឡា​គ្នា ជាច្រើន​ដែល​ប្រទេស​កម្ពុជា​បាន ឆ្លងកាត់ កលិយុគ បង្ហូរឈាម​កាប់សម្លាប់​គ្នា​ក្នុង ភ្លើងសង្គ្រាម រួមទាំង​ប្រល័យពូជសាសន៍​ឯង រហូតដល់​ប្រទេស​មាន​សន្តិភាព​មកដល់​ពេលនេះ​។​

ឯកឧត្តម បាន​បន្តថា បើទោះជា​សៀវភៅ​នេះ​បាន​លើកយក​សម្តេច​តេ​ជោ ហ៊ុន សែន ជា​តួអង្គ ក៏ សៀវភៅ​បាន​រៀបរាប់​ពី​ព្រឹត្តិការណ៍​នយោបាយ​យោធា និង​សង្គម​ផ្ទៃក្នុង​ប្រទេស កម្ពុជា រួម​និង​កិច្ចការ បរទេស​ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា​ផងដែរ​។​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានចាត់ទុក​ការដែល ឯកឧត្តម ឆាយ សុផល សរសេរ ចងក្រង ឯកសារ​ជា​សៀវភៅ​នេះ​ឡើង គឺជា​ផ្នែក​មួយ​ធំ​ល្អប្រសើរ ហើយ​ជា​ស្នាដៃ និពន្ធ​របស់​ខ្មែរ បាន​សរសេរ​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ និង​ប្រវត្តិ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ជាមួយនេះ ក៏មាន​បរទេស​សរសេ​រ បាន​សរសេរ​ខ្លះៗ ដែរ តែ​មិនទាន់​ចេញ​នៅឡើយ ។ ដូច្នេះ​ពិតជា​មាន​សា​រះ​សំខាន់​ដែលមាន​ខ្មែរ សរសេរ មិនមែន​បរទេស ហើយ​ថ្ងៃក្រោយ បរទេស​ចង់​សរសេរ​ពី​ខ្មែរ គេ​នឹង​យក​ឯកសារ​ពី ខ្មែរ មិនមែន​គេ​សរសេរ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ទៅ​សួរ​បរទេស​នោះទេ​។​

ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម រដ្ឋមន្ត្រី បាន​លើក​ពី​ប្រវត្តិ​តស៊ូ ប្រឹងប្រែង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​អ្នកដឹកនាំ​ប្រទេស តាំងពី​នៅ​គ្រា​លំបាក ខ្វះខាត​គ្រប់ បែបយ៉ាង និង​ប្រទេសជាតិ​កំពុង​ស្ថិតក្នុង​សង្គ្រាម ខ្មែរ និង ខ្មែរ គ្នាឯង ហើយ​ក្នុងកា​លះ​ទេ​សះ នោះ សម្តេច បានធ្វើការ​ពិចារណា គ្រប់បែបយ៉ាង ដោយ​មិន​ចង់​បញ្ចប់ សង្គ្រាម ដោយ សង្គ្រាម នោះទេ ដោយបាន​ដាក់ចេញ​នូវ​ផែនការ​ចរចារ​ជាមួយ ពួក​ខ្មែរក្រហម ទោះបី មាន ការជំទាស់ ពី​ក្នុង​ជួរ រដ្ឋាភិបាល​ខ្លះៗ​ក្តី ប៉ុន្តែ​សម្តេច បានដាក់​ជា​នយោបាយ ឈ្នះ ឈ្នះ ដើម្បី បញ្ចប់សង្គ្រាម​នៅ​កម្ពុជា រហូត​ទទួលបាន​ជោគជ័យ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ។​

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើង​នូវ​ម​ត្តិ​មួយចំនួន ដែលថា សម្តេច ហ៊ុន សែន មិនបាន​រៀនសូត្រ ជ្រៅជ្រះ រហូតដល់​មហាវិទ្យាល័យ​អ្វី​នោះទេ ប៉ុន្តែ​នេះ ជាការ​គិត​ខុស ទាំង ស្រុង អ្វីដែល សំខាន់ សម្តេច មាន​បទពិសោធ​ន៏ និង​ការគិត​ពិចារណា បានល្អ វែងឆ្ងាយ ទៅ មុខ ហើយ ទទួលលទ្ធផល​ជោគជ័យ ។ ដូច្នេះ​ប្រទេស​កម្ពុជា​ពិតជា​មានសំណាង ដែលមាន សម្តេច ហ៊ុន សែន បើសិនជា​គ្មាន​មនុស្ស​ម្នាក់នេះ​ទេ មិនដឹង​ប្រទេស​កម្ពុជា រហូតមកដល់ ពេលនេះ ទៅជា យ៉ាងណា​នោះទេ​។

សៀវភៅ “Hun Sen – War & Peace in Cambodia and Southeast Asia* បោះពុម្ព ចំនួន មួយ ម៉ឺន ច្បាប់​អស់​តម្លៃ​ជាង​៧ ម៉ឺន​ដុល្លា មាន​ដាក់លក់​នៅ តាម​បណ្ណាគារ ធំៗ
​ក្នុង រាជធានី ភ្នំពេញ ពិសេស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ និង​ចែកជូន​មន្ត្រី ការទូត ខ្មែរ និង បរទេស​ផងដែរ ។ សម្រាប់​ឱកាស​នេះ ជូន​ដល់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ចំនួន ១០០ ច្បាប់ ដោយ​ក្នុងនោះ ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់​ទៅ គ្រប់​អគ្គនាយកដ្ឋាន​ទាំង ៥ ក្នុង ១ អគ្គនាយកដ្ឋាន ៣ ច្បាប់ ជូន​ដល់​បណ្តា​មន្ទីរ​ព័ត៌មាន ២៥ ខេត្ត ក្រុង ក្នុង ១ ខេត្ត ២ ច្បាប់ និង នៅសល់​ដាក់​ក្នុង​បណ្ណាល័យ ក្រសួង​ព័ត៌មាន ។