ឯកឧត្តម អ៊ុន ចាន់​ដា ដឹកនាំ​កម្លាំង អន្តរាគមន៍​ពន្លត់អគ្គីភ័យ​នៅ​ផ្សា​របឹង​កុក ​ក្រុង​កំពង់ចាម​

ដោយ៖ សម ផល្លា

​នៅវេលា​ម៉ោង ២៣ : ៣០​នាទី​យប់ ថ្ងៃ​សុក្រ ទី​១៣ ខែមីនា មាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង នៅ​ចំណុច​ផ្សា​របឹង​កុក ភូមិ​ទី​៧ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល​ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​ធ្វើការ​អន្តរាគមន៍​ប​ន្ល​ត់​អគ្គីភ័យ​បាន​ទាន់ពេលវេលា​។​

​តាម​របាយការណ៍​រប​ស់​ស្នងការដ្ឋាន​ដែល​បាន​បង្ហោះ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់ថា បេស​សក​កម្មនេះ​បាន​ប្រើ​បាន​ស់ រថយន្ត​ពន្លត់អគ្គីភ័យ​ខេត្តកំពង់ចាម​ចំនួន ៣​គ្រឿង រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ១​គ្រឿង​, បាធាយ ២​គ្រឿង​, ព្រៃឈរ ២​គ្រឿង​, កំពង់សៀម ១​គ្រឿង ចំការលើ​១​គ្រឿង​, កងមាស ១​គ្រឿង​, ស្ទឹងត្រង់ ១​គ្រឿង កោះសូទិន ១​គ្រឿង ។​ក្នុងនោះ​ក៍មាន​ការចូល​រួមសហកា​រ​ពី​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​ដោយបាន​ជួយផ្តល់​ជូន​រថយន្ត ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង​បន្ថែមទៀត ។

​​នៅក្នុង​របាយការណ៍​បាន​បញ្ជាក់ដែរថា ក្រុម​អន្តរាគមន៍​បានធ្វើការ​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង​នៅវេលា​ម៉ោង​១​និង​៣៥​នាទី​ទាបភ្លឺ ដែល​ប្រតិបត្តិការ​នេះ​ចំណាយ​អស់​រយៈពេល ជាង​២​ម៉ោង​។​ក្នុង​ប្រតិបត្តិការ​នេះ គឺមាន​ចំនួន ១៧​គ្រឿង ប្រើ​ទឹក​អស់ ៣៦​សឺ​ទែន និង​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍​វេន​ប្រចាំ​បញ្ជា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​, កម្លាំង​ផែន​សណ្ដាប់ធ្នាប់​, អគ្គិភ័យ​, កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម សរុប​រួម ១៩២​នាក់ ។​

​ចំពោះ ទំហំ​នៃ​ការខូចខាត និង ដើមហេតុ ដែល​បណ្ដាលអោយ​កើតមាន​អ​គី្គ​ភ័យ សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ វាយតម្លៃ​នឹង​ចេញ​លទ្ធផល​នៅពេល​ក្រោយ ។​