សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ឃុំ​ស្តើង​ជ័យ ដាំ​ដើមឈើ​ចម្រុះ​ចំនួន ៥​ពាន់​ដើម តាម​សងខាង​ដងផ្លូវ ស្រុក​ជើងព្រៃ​

នា​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ហាន កុសល ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តកំពង់ចាម ឯកឧត្តម ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ស្តើង​ជ័យ លោក អូត ឈាង​លី អភិបាលស្រុក​ជើងព្រៃ និង​សហការី ក្រុមយុវជន ស​.​ស​.​យ​.​ក ខេត្តកំពង់ចាម និង​ស្រុក​ជើងព្រៃ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ព្រះសង្ឃ និង​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម បាន​ចូលរួម​ជាមួយ​រដ្ឋបាល​ឃុំ​ស្តើង​ជ័យ និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ នាំគ្នា​ដាំ​ដើមឈើ​ចម្រុះ​ចំនួន ៥,០២០​ដើម ដែលជា​អំណោយ​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅតាម​សងខាង​ដងផ្លូវ​កៅស៊ូ​ប្រវែង ៨.៥​គម ក្នុងភូមិ​ខ្នារ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ​។​\

ពេល​រសៀល​ក្រុមការងារ​ខាងលើ​បាន​បន្ត​ចែក​អំណោយ​ជា​អង្ករ ២៥​គក មី​ហូប ១​កេះ និង​ថវិកា ២០,០០០​រៀល ក្នុង​ម្នាក់ៗ សម្រាប់​ជូន​ដល់​គ្រួសារ​ខ្វះខាត​ចំនួន ២៥​គ្រួសារ រស់នៅក្នុង​ឃុំ​ស្តើង​ជ័យ ដែល​កម្មវិធី​ត្រូវបាន​រៀបចំឡើង​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ស្តើង​ជ័យ ។