ឯកឧត្តម អ៊ុន ចាន់​ដា ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ ចូល និវត្ត​ន៏ និង មន្ត្រី នៃ​រដ្ឋបាល​សាលាខេត្ត កំពង់ចាម នាឱកាស បុណ្យ ភ្ជុំបិណ្ឌ

អត្ថបទ៖ លឹម ប៉ៃលិន

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជួប សំណេះសំណាល សាកសួរ​សុខទុក្ខ​មន្ត្រី​រាជការ​ចូលនិវត្តន៍ និង មន្ត្រី រាជការ កំពុង បំពេញ ការងារ នៃ សាលាខេត្ត​កំពង់ចាម ប្រមាណ ជា ង​២០០​នាក់ ក្នុងឱកាស រដូវ​បុណ្យ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ នា​ព្រឹក ថ្ងៃ ទី​១៤ ខែកញ្ញា ឆ្នាំ ២០២០ នៅ​សាលា ខេត្ត កំពង់ចាម ។​

ថ្លែង​ក្នុង ពិធី នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​រាល់​ការខិតខំ​ប្រឹងប្រែង​រប​ស់ម​ន្រី្ដ​រាជការ​សាលាខេត្ត​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ​ទទួលបាន​លទ្ធផល​ល្អ និង​បន្ត​ជំរុញ​និង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​បន្ថែមទៀត ពិ​សេល​ការផ្តល់សេវា​សារ​ធា​រណៈ​ដែលមាន​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង នីតិកាល ទី​៦​នេះ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី កម្ពុជា ។

​ឯកឧត្តម​អភិបាលខេត្ត បាន ថ្លែង បន្តថា នេះ​ជាការ​ជួបជុំគ្នា តាម គំរូ ថ្នាក់ដឹកនាំ មុន ៗ ជាពិសេស គឺ ឯកឧត្តម ហ៊ុន ណេង អតីត អភិបាល ខេត្តកំពង់ចាម តែងតែ ធ្វើ ឡើង សម្រាប់​ឱកាស បុណ្យ​ភ្ជុំបិណ្ឌ ជាធម្មតា​ក្នុងឱកាស​បុណ្យប្រពៃណីរ​បស់​ជាតិ​យើង មានបុណ្យ​ធំៗ ដល់ ទៅ​២ គឺ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំថ្មី (​លេ​ី​ក លែង តែ ពេល មាន ការ ផ្ទុះ នូវ ជំងឺ កូ​វីដ ១៩​កន្លង ទៅ ថ្មីៗ នេះ​) ដែលជា​ទំនៀមទម្លាប់​ប្រពៃណីជាតិ​ម្តងៗ រដ្ឋបាល​សាលាខេត្ត​យើង​តែងតែ​បានធ្វើ​ពិធី​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ជា​មន្ត្រី​ចូលនិវត្តន៍ ដែលជា​រាមច្បង និង​បងប្អូន​មន្ត្រីរាជការ កម្មករ រដ្ឋបាល​សាលាខេត្ត​កំពង់ចាម​ទាំងអស់ ព្រមទាំង​ឧបត្ថម្ភ​នូវ​ថវិកា មួយចំនួន ដើម្បី ឲ្យ បងប្អូន​យកទៅ​ប្រើប្រាស់​ទៅតាម​តម្រូវការ ផងដែរ ។

​ជាមួយគ្នា​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ធ្វើ ការ ផ្តាំ​ផ្ញើថា ក្នុង នាម ជា មន្ត្រី រាជការ ល្អ គឺ​ត្រូវ ផ្លាស់ប្ដូរ ឥរិយាបថ ពី ចៅហ្វាយនាយ ទៅជា អ្នក បម្រើ រាស្ត្រ យ៉ាង ពិតប្រាកដ ដេ​ី​ម្បី ធ្វើ ការ ផ្ដល់ សេវា សាធារណៈ ជូន​ប្រជា ពលរដ្ឋ ឲ្យ បាន​គាប់ប្រសើរ ដោយឡែក ចំពោះ ថ្នាក់ដឹកនាំ ល្អ ដែល នាំ មក នូវ ភាព ជោគជ័យ នោះ គឺ ត្រូវ ផ្តល់ ជូន មន្ត្រី ក្រោម ឱវាទ ៣​យ៉ាង ទី​១-​ត្រូវ ឲ្យ មន្ត្រី ចេះ ធ្វើ ការងារ ២-​ត្រូវ ឲ្យ មន្ត្រី មាន សិទ្ធិ សម្រេច និង ទី ៣-​គឺ ត្រូវ ឲ្យ មន្ត្រី មាន ធនធាន សម្រាប់ ចុះ ធ្វើ ការងារ ផងដែរ ៕​