​មន្ត្រី​ពេទ្យសត្វ​ខេត្តកំពង់ចាម ចាប់​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ទម្ងន់ ៤៥០ គីឡូក្រាម និង​រថយន្ត ១​គ្រឿង​ដឹកជញ្ជូន​គ្មាន​លិខិតអនុញ្ញាត​

នួន សត្យា

(​កំពង់ចាម​)៖ មន្ត្រី​នៃ​ការិយាល័យ​បសុពេទ្យ នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ បាន​ឃាត់​រថយន្ត​១​គ្រឿង និង​គ្រឿងក្នុង​ជ្រូក ៤៥០​គីឡូក្រាម នៅ​ចំណុច​ថ្នល់កែង ភូមិ​ត្របែក ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ក្នុង​បទល្មើស គ្មាន​លិខិតអនុញ្ញាត​ឲ្យ​ដឹកជញ្ជូន និង​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព ។​

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម លោក ស៊ីម ថាវរៈ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ មន្ត្រី​ការិយាល័យ​ទឹក​សុទ្ធ​ពេទ្យ នៃ​មន្ទីរ​កសិកម្ម បាន​ចុះ​ត្រួតពិនិត្យ​ចលនា​សត្វ ផលិតផល​មានដំណើ​ត​ពីស​ត្វ ដោយបាន​ពិនិត្យ​ក្នុង​ដែន​សមត្ថកិច្ច និង​បាន​ឃាត់​ចាប់​រថយន្ត​ចំនួន ១​គ្រឿង ម៉ាក SIENA ពណ៌​ស ពាក់​ស្លាក លេខ ភ្នំពេញ 2AA-5077 បាន​ដឹក​គ្រឿងក្នុង​ជ្រូក​ចំនួន ១០​កេស មាន​ទម្ងន់​សរុប ៤៥០ គីឡូក្រាម តាម​កំណាត់​ផ្លូវជាតិ​លេខ ៦ ចំណុច​ថ្នល់កែង ភូមិ​ត្របែក ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ពុំមាន​លិខិតអនុញ្ញាត​ដឹកជញ្ជូន និង​ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ផ្អែក​តាម​ការត្រួតពិនិត្យ​ជាក់ស្ដែង របស់​ក្រុម ការងារ​ទប់ស្កាត់​បទ​ល្មើស​ចលនា​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ឃើញថា គ្រឿងក្នុង​ជ្រូក​ចំនួន ១០​កេស​មាន​ទម្ងន់​សរុប ៤៥០​គីឡូក្រាម បាន​ខូចគុណភាព ហើយ​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​ផលិតកម្ម​ព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមា ញ់ និង​នេសាទ​ខេត្តកំពង់ចាម បានធ្វើ​ពិធី​ដុត​កំទេចចោល​នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ក្រោយពី​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ចាម​។​