សិក្ខាសាលា​អនុវត្ត​ការងារ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច នៅ​ថ្នាក់ក្រោម​ជាតិ​

ចិន សារ៉ាត

​លោកជំទាវ អន​ហេង លក្ខិណា ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត និង​លោកជំទាវ ប៉ាង ដា​នី អភិបាលរង ខេត្តកំពង់ចាម រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ ក្រុមការងារ​ថ្នាក់​ខេត្ត និង​ថ្នាក់ស្រុក ឃុំ ចូលរួម​សិក្ខាសាលា​អនុវត្ត​ការងារ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច នៅ​ថ្នាក់ក្រោម​ជាតិ ក្រោម​អធិបតីភាព លោកជំទាវ គឹម សេ​ដ្ថា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ នា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ តាមរយៈ ប្រព័ន្ធ​អន​ឡាញ (Zoom) ។​

​សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​គ​.​ក គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​ដៃគូ​អភិវឌ្ឍន៍ នៃ​ខេត្ត​ចំនួន ២ គឺ ៖ ខេត្តកំពង់ចាម និង​ខេត្ត​ព្រះសីហនុ ។​

​គូសបញ្ជាក់ថា សិក្ខាសាលា ខាងលើ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី បង្ហាញ​ពី​គោលនយោបាយ​ជាតិ ផែនការ​សកម្ម​ភាពជា​តិ យន្តការ​ការងារ​ពហុ​វិស័យ សម្រាប់​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច ព្រមទាំង បង្ហាញ​ពី​វឌ្ឍនភាព បញ្ហា​ប្រឈម និង​វិធានការ​ដោះស្រាយ​ការងារ បែប​ពហុ​វិស័យ ក្នុងការ​គាំ ទ្រ​ការងារ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច នៅ​ថ្នាក់ក្រោម​ជាតិ។